CamNews

កីឡាអន្តរជាតិ 

Mourinho សប្បាយចិតុ្ដ និង និយាយថា Diego Costa និងបង្ហាញខ្លួនប្រកួតជាមួយ Liverpool នៅចុងសប្ដាហ៍នេះ

ព័ត៌មានកីឡា ៖ ថ្នាក់ដឹកនាំChelsea បានលើកឡើងថា ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញរបស់គាត់ សម្រេច​ចិត្ដនិងនៅបង្ហាញខ្លួនជាមួយក្រុម នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ប៉ះជាមួយ Liverpool ក្នុងជំនួប​ប្រកួត Premier League ។

Diego Costa ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ ​Chelsea មួយរយៈនេះទទួលរងបញ្ហាស្មុគស្មាញមិនតិច​ទេ ដូចជារឿងនៃ​ការសម្រេចចិត្ដទៅប្រកួតឲ្យក្រុមជម្រើសជាតិ និង​​​ បញ្ហា​ជំងឺផងដែរ ។​ ស្របនិង​ការលើកឡើងនេះ វត្ដមាន Diego Costa មិនឲ្យ Chelsea អន់ចិត្ដឡើយ ពីព្រោះ ការប្រកួតនៅ​ថ្ងៃ​ពាក់កណ្ដាលសប្ដាហ៍នេះ Chelsea ប៉ះជាមួយ​ Maribor គ្មានអ្នកចាញ់ឈ្នះទេ​។ លើសពីនេះទៅទៀត ពាក្យសម្ដីរបស់​ Mourinho កាលពីថ្ងៃសុក្របានថ្លែងថា​ ដំណើរនៃការប្រកួតទាំងអស់ កន្លង​មក​ពិត​ជាល្អប្រសើរ ហើយការប្រកួតសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ និង មិនហៅ Diego Costa ត្រលប់ទៅវិញឡើយ​ពិព្រោះគ្រប់យ៉ាងទទួលបានការដោះស្រាយពី រូបគាត់ ។​

សម្រាប់ការប្រកួតជាបន្ដ​ Chelsea និង​ប៉ះជាមួយ​​ Liverpool នៅចុងសប្ដាហ៍នេះ​ ។ 


ដោយ៖ អឿ អ៊ុុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Chelsea Diego Costa Jose Mourinho liverpool