Lee Seung Hoon អាយុ២២ឆ្នាំ តារាចំរៀងថ្មីនៃក្រុម Winner ប្រចាំ YG Family បានធ្លាក់ពីលើឆាក ខណៈពេល សំដែង concert នៅឯប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១៤ កញ្ញា។
ឧបទ្ទវហេតុនោះ បានកើតឡើងនៅពេលដែល Lee Seung Hoon បានសំដែងជាមួយ DJ Tukutz សមាជិកក្រុម Epik High បានដើរថយក្រោយរហូតដល់ធ្លាក់ពីលើឆាក។ ទោះបីជាមានភាពលំបាកក្នុងការងើបឡើងវិញក៏ដោយ Seung Hoon នៅតែព្យាយាមឡើងទៅលើឆាក បន្តការសំដែងរហូតដល់ចប់។
អ្នករៀបចំ Concert នោះបានប្រាប់សាពត៌មានថា ភ្លាមៗ បន្ទាប់ពីការសំដែងរបស់គេចប់ Seung Hoon ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ហើយតាមការវិភាគ របស់វេជ្ជបណ្ឌិត ឃើញថា Seung Hoon គ្មានអាការៈធ្ងន់ធ្ងរទេ។ តារាចំរៀងនោះ បានជាសះស្បើយ និងបានចាចេញពីមន្ទីរពេទ្យហើយ។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ features