CamNews

តារា 

ធ្លាប់តែឃើញ Kimberly ពេលផាត់មុខ ចឹងទៅមើលនាងពេលទើបងូតទឹកហើយវិញ គ្មានក្រែមគ្មានម្សៅ នៅស្អាតទៀតអត់?

ព័ត៌មានកំសាន្ត ៖ ក្រុមអ្នកគាំទ្រជាច្រើនប្រហែលជា​ឧស្សាហ៍បានឃើញមកហើយ ចំពោះរូបថតដែលតារាសម្តែងស្រីរាងខ្ពស់ស្រលះ នាង Kimberly ចូលក្នុងកម្មវិធីផ្សេងនិងការតុបតែងមុខរបស់នាង ប៉ុន្តែអ្វីដែលអ្នកកម្រនឹងឃើញនោះគឺ រូបថតដែលបង្ហោះពេលដែលមិនទាន់ផាត់មុខអ្វីទាំងអស់ ។ 

ចំពោះអ្នកគាំទ្ររបស់នាង Kimberly នៅជឿជាក់ដែរ ឬ ទេថា តារាក្នុងដួងចិត្តរបស់ខ្លួននៅតែស្រស់ស្អាតឬអត់ នៅពេលដែលបានឃើញមុខរបស់សុីន ដែលគ្មានក្រែមគ្មានម្សៅ ។ ដោយយោងតាមការបង្ហោះរបស់តារាថៃដែលក្តាប់ដំណែងតួឯកស្រីជាច្រើនរឿងគឺនាង Kimberly កាលពីប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះរូបថតដែលរូបនាងទើបតែងូតទឹកហើយ ដោយមិនបាន Make up អ្វីទាំងអស់ ប៉ុន្តែក្រុមអ្នកគាំទ្ររបស់តារាស្រីវ័យ ២៥ ឆ្នាំរូបនេះ នៅតែត្រូវ Fans របស់នាងចូលខមមិនក្នុងរូបថតដែលនាងបង្ហោះ ហើយសុទ្ធតែពាក្យសរសើរថា ស្អាត ស្អាត ស្ទើរតែគ្រប់ខមមិនតែម្តង ៕





ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kimberly Mark prin Margie rasri Yaya