CamNews

តារា 

Chompoo araya ប្រាប់ពីខែដែលផ្តល់កំណើតឲ្យកូនភ្លោះរបស់នាង

ថៃ ៖ នាង Chompoo Araya បានផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែតដោយលើកឡើងថា នាងអាចនឹងត្រូវធ្វើការវះកាត់ ដោយជំនួសឲ្យការផ្តល់កំណើតឲ្យកូនប្រុស ហើយនាងបានប្រាប់ទៀតថា នាងមិនមានការបារម្ភអ្វីនោះទេ ព្រោះនាងធ្លាប់ចាញ់កូនពិបាកជាងនេះទៅទៀត ។ 

ភរិយារបស់លោក Nott Witsarut Rungsisingpipat បានបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយចុះ នាងនិងព្យាយាមទទួលការងារឲ្យតិចបំផុត ព្រោះពិបាកក្នុងការស្លៀកពាក់ ព្រមទាំងធ្វើឲ្យអ្នករួមការងារជាមួយមានការលំបាកជាមួយនិងរូបនាងផងដែរ ។ 

តួស្រីក្នុងរឿង "ភរិយាសម័យថ្មី" បានបន្ថែមទៀតថា នាងនិងស្វាមីបានរកឈ្មោះដាក់ឲ្យកូនភ្លោះទាំង ២ រួចទៅហើយ នៅរង់ចាំតែថ្ងៃដែលពួកគេឃើញពន្លឺថ្ងៃនោះទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងថៃវ័យ ៣៥​ ឆ្នាំរូបនេះ នឹងផ្តល់កំណើតឲ្យកូនរបស់នាង នៅក្នុងខែកញ្ញា ឆ្នាំ ២០១៧ នេះតែម្តង ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Chompoo araya Nott Witsarut Rungsisingpipat