CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ បាញ់ប្រហារ ក្នុងរោងភាពយន្ត ទំនើប ស្លាប់មនុស្ស ២ នាក់ របួស ៧ នាក់

ព័ត៌មានអន្តរជាតិ ៖ ខ្មាន់កាំភ្លើង បើកការវាយប្រហារ បាញ់រះទៅលើរោងភាពយន្តទំនើប នៅក្នុងរដ្ឋ Louisiana សហរដ្ឋអាមេរិក សម្លាប់មនុស្ស ២ នាក់ របួសច្រើននាក់ផ្សេងទៀត​ មុននឹងបាញ់សម្លាប់ ខ្លួនឯង បើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មាន   បរទេសចេញផ្សាយមុននេះ បន្តិច ។


មន្រ្តីប៉ូលីស គូស បញ្ជាក់  អោយដឹងថា ខ្មាន់កាំភ្លើងមានវ័យ ៥៨ ឆ្នាំ ដៃ  ប្រដាប់ ដោយកាំភ្លើងខ្លី ។ សាក្សីពីហេតុការណ៍ រន្ធត់  ខាងលើ អោយដឹងថា ខ្មាន់កាំភ្លើង បានបើកការវាយប្រហារ បាញ់រះក្នុង រោងភាពយន្ត Grand Theatre  ទី ក្រុង Lafayette មានរយៈពេល ២០ នាទី  ។ ស្នងការប៉ូលីសក្រុង Jim Craft អោយដឹងថា មន្រ្តីប៉ូលីសទទួលបានព័ត៌មាន មានកា   របាញ់បោះ  នៅម៉ោង ៧ និង ៣០ នាទីយប់ (ម៉ោងក្នុងស្រុកសហរដ្ឋអាមេរិក) ។

ភ្នាក់ងារ រថយន្តសង្គ្រោះបន្ទាន់អោយដឹងថា នៅពេលក្រុមការងារ មកដល់កន្លែងកើតហេតុ មនុស្ស ២ នាក់ស្លាប់បាត់ទៅហើយ ក្នុងនោះ ម្នាក់ជាខ្មាន់កាំភ្លើង ស្លាប់បាត់បង់ជីវិត  ក្រោយពីបាញ់សម្លាប់ ខ្លួនឯង ។ ដោយឡែក ជនរងគ្រោះ ៧ នាក់ ផ្សេងទៀត​ត្រូវបាននាំខ្លួនទៅសម្រាកនិងព្យាបាលនៅ ឯមន្ទីរពេទ្យក្នុងស្រុកខណៈមុខរបួសមិនគម្រាមគំហែងដល់អាយុជីវិតនោះទេ ។ អត្តសញ្ញាណខ្មាន់ កាំភ្លើង ប៉ូលីសបានស្គាល់ច្បាស់ហើយ ប៉ុន្តែ រក្សាសិទ្ធក្នុងការមិនបញ្ជាក់អោយដឹងនៅពេលនេះ ។ គួររំឮកថា ករណីឃាតកម្ម បាញ់រះសម្លាប់មនុស្ស ដ៏សាហាវលើកនេះ បាន   កើតឡើងនៅក្នុងរោង ភាពយន្តទំនើប Grand Theatre ទីក្រុង Lafayette ពេលកំពុងចាក់ផ្សាយនូវភាពយន្ត Trainwreck ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States UN Louisiana Movie