CamNews

ព័ត៌មានជាតិ 

សាលា រាជធានីភ្នំពេញ ជម្រះក្តី លើស្ត្រី ម្នាក់ជាប់ពាក់ព័ន្ធ នឹងការក្លែងខ្លួន ជាក្មួយស្រី បង្កើត

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ បានបើកសវនាការ ជំនុំជម្រះ និងកាត់ទោស ស្ត្រីជាប់ចោទម្នាក់ ដែលបានក្លែងខ្លួន ជាសាច់ញាតិ ជាក្មួយស្រីបង្កើត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជា  ឆបោកប្រាក់ចំនួន ១២០០០ដុល្លារអាមេរិក ពីជនរងគ្រោះ ម្នាក់ដែលជាថៅកែលក់ដីខ្សាច់ម្នាក់ រស់នៅក្នុងខេត្តកោះកុង តាមរូបភាព តាំងខ្លួនគាត់ ជាថៅកែឡានដឹកដី នៅក្នុងខេត្តកំពង់ឆ្នាំង ជាខ្សែស្រឡាយរបស់មន្ត្រីមានអំណាច និង ជាក្មួយស្រីបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន និង បានធានាស៊ីឈ្នួល ដឹកដីខ្សាច់ជូនជនរងគ្រោះ ពីខេត្តកោះកុង មកស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ក៏ប៉ុន្តែនៅពេលដែលទទួលបានប្រាក់កក់ ពីជនរងគ្រោះ ចំនួន ១២០០០ដុល្លារនោះ ស្ត្រីជាប់ចោទរូបនេះ បានគេចខ្លួនបាត់ស្រមោលឈឹងតែម្តង។ 

លោកនី ឆែ ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះប៊ុន សុផាឡៃ ហៅកង ស្រីនិច ភេទស្រី អាយុ៤២ឆ្នាំ  មានស្រុកំណើត នៅស្រុកបាណន ខេត្តបាត់ដំបង ។

លោកចៅក្រមបានបន្ថែមថា ស្ត្រីជាប់ចោទឈ្មោះ  ប៊ុន សុផាឡៃ ហៅ កង ស្រីនិច ត្រូវបាន ចាប់ខ្លួន ដោយ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៣ តាមបណ្តឹងរបស់ ឈ្មោះ   ឡឹក សុផារិទ្ធិ  ភេទប្រុស មានមុខរបរជាពាណិជ្ជករ (លក់ដីខ្សាច់) រស់នៅក្នុងខេត្តកោះកុង ជាប់ពាក់ព័ន្ធ នឹងករណី ឆបោកប្រាក់ ចំនួន ១២០០០ ដុល្លារអាមេរិក តាមរូបភាពស៊ីឈ្នួល ដឹកដីខ្សាច់ ពីខេត្តកោះកុង មកស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏ប៉ុន្តែក់ នៅពេលទទួលបានប្រាក់កក់ ចំនួន ១២០០០ដុល្លារ ពីជនរងគ្រោះនោះ ឈ្មោះ ប៊ុន សុផាឡៃ ហៅ កង ស្រីនិច  ក៏បានរត់គេចខ្លួនបាត់ស្រមោលឈឹងតែម្តង រហូតដល់ត្រូវបានចាប់ខ្លួន  ដោយ សមត្ថកិច្ចនគរបាល កាលពីកំឡុងខែ មិថុនា ២០១៣។ 

សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃ សំណុំរឿងនេះ នៅថ្ងៃ ទី ៣ ខែ តុលា ២០១៤ ខាងមុខនេះ៕ 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh