CamNews

ប្លែកៗ 

បះ​សក់​! ពេល​ឃើញ​ស្រី​ស្អាត​បាត់​ខ្លួន​មួយ​រំពេច នៅ​ចំណត​រថយន្ដ​ក្រោម​ដី (វីដេអូ)

វីដេអូ​បង្ហាញ​ពី​ការបាត់​ខ្លួនភ្លាមៗរបស់​ស្រី​ម្នាក់ ដែល​ត្រូវបាន​ថត​ដោយ​កាមេរ៉ា​សន្ដិសុខ​នៃ​​ចំណត​រថយន្ដ​ក្រោម​ដី​មួយកន្លែង នៅ​ប្រទេស​ចិន បានធ្វើឱ្យ​មនុស្ស​រាប់មិនអស់​បះសក់ នៅពេល​បាន​ទស្សនា។

បង្ហាញខ្លួន​នៅលើ​ក​ទំព័រ​សង្គម​នានា​របស់​ចិន កាលពី​អំឡុង​ពាក់កណ្ដាល​ឆ្នាំ ២០១២ វីដេអូ​ដែល​ថត​បាន​សកម្មភាព​បាត់​ខ្លួនភ្លាមៗរបស់​ស្រី​ស្អាត​មាន​រូបរាង​ដូច​តារា​ម៉ូ​ដែល​ម្នាក់​ក្នុង​ចំណតរថយន្ដ​នៅ​ជាន់​ក្រោម​ដី បណ្ដាលឱ្យ​អ្នក​ដែល​បាន​ចូល​មើល ភ័យ​បះសក់ ប៉ុន្ដែ ទន្ទឹមនឹងនេះ វា​ក៏បង្ក​ឱ្យមាន​សំណួរ​ជាច្រើន​ស្ដីអំពី​ភាព​ពិត​របស់​វា។

ការបង្ហាញ​ខ្លួន​របស់​ស្រី​ស្អាត​ម្នាក់ ដែល​ពាក់​ឈុតខ្មៅ ដើរ​តម្រង់​មក​ចូល​មក ធ្វើឱ្យ​បុរស​ម្នាក់​ដែល​កំពុង​បើកបរ​ត្រូវ​ឈប់​រថយន្ដ​របស់ខ្លួន។ នាង​ឈរ​សម្លឹង​បុរស​នោះបាន​ប៉ុន្មាន​វិនាទី ក៏​ស្រាប់តែ​បាត់​ខ្លួន​មួយ​រំពេច នាំឱ្យ​បុរស​ម្នាក់នេះ ត្រូវ​ចុះ​ពីលើ​រថយន្ដ ដើម្បី​បញ្ជាក់ថា តើ​វា​ជាការ​ព្រិល​ភ្នែក​របស់គាត់​ដែរ ឬ​អត់។ នៅពេល​ចុះ​ពី​រថយន្ដ និង​រកមើល បុរស​នេះ ហាក់ដូចជា​មានការ​ភ័យខ្លាច ព្រោះ​មិនបាន​ឃើញ​អ្វី​សោះ។

ដោយសារតែ​គិតថា ខ្លួន​ប្រហែលជា​បាន​ជួបនឹង​ខ្មោច​ស្រី​ម្នាក់ ទើប​បុរស​នេះ ក៏បាន​ប្រញាប់​ឡើង​រថយន្ដ និង​បើក​ចេញទៅ​យ៉ាង​លឿន ដោយ​ភាព​តក់ស្លុត។

ក្រៅពី​វី​ដេ​អី​ខ្លី​នេះ គេ​មិន​បានឃើញ​មាន​ព័ត៌មាន​លំអិត​ស្ដីអំពី​ករណី​ចម្លែក​នេះ​នោះទេ។ ដូច្នេះហើយ បានជា​អ្នកលេង​អ៊ី​ន​ធើរ​ណិ​ត ពិសេស​គឺ​ក្រុម​អ្នកឯកទេស​ខាង​កាត់ត​វីដេអូ មានការ​សង្ស័យថា វា​មិនមែនជា​ការពិត។ អ្នកខ្លះ​និយាយថា វា​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការប្រើប្រាស់​កម្មវិធី​កាត់ត​វីដេអូ​តែប៉ុណ្ណោះ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ភ័យស្ទើរស្លាប់ សុខៗស្រាប់តែស្តេចខ្មោច ហោះមកដេញតាមប្រកិតខ្លួន

តោះទៅមើល កំពូលបេក្ខភាព នំអាពាហ៍ពិពាហ៍ ខ្មោច Zombie ឆ្គួតបំផុត លើលោក

រថយន្ត"ខ្មោច" សុខៗបាត់ស្រមោលពីលើដងផ្លូវ ពេលកំពុងបើកបរ (មានវីដេអូ)

 



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Youtube/k14



Tags: ghost girl china car parking video