CamNews

កីឡា 

រង្គោះរង្គើកាន់តែខ្លាំង Liverpool ទំនងនឹងបាត់បង់កីឡាករជើងចាស់របស់​ខ្លួន ក្នុងសប្ដាហ៍នេះ

ព័ត៌មានកីឡា៖ ក្រុម Liverpool ទំនងជាកំពុងតែស្ថិតក្នុងដំណាក់កាលរង្គោះរង្គើរខ្លាំងឡើងមែនទែនហើយ​​​ក្រោយពីមានព័ត៌មានជាច្រើន​បានចុះផ្សាយតៗគ្នាថា កីឡាករជើងចាស់លំដាប់ជួរមុខគឺ Steven Gerrard​ ​បានត្រៀមខ្លួនរៀបបង្វិចចាកចេញក្នុងពេលឆាប់ៗនេះ ក្រោយពីផុតរដូវកាលកិច្ចកុងត្រា ។ 

កីឡាករ​ខ្សែបម្រើកណ្ដាល ជើងចាស់របស់ Liverpool ឈ្មោះថា Steven Gerrard គ្រោងនិងចាកចេញ​ពីក្រុមឈជើងនាបច្ចុប្បន្នក្នុងពេលឆាប់ៗនេះហើយ​ ក្រោយពីបានលេចឮដំណឹងថា កីឡាករស្នើរសំុ​លើ​ថ្លៃប្រាក់ខែ និង រយៈពេលនៃកិច្ចកុងត្រាថ្មីក្រោយ តែត្រូវទទួលបានការបដិសេធន៍ច្រានចោលពី គណៈគ្រប់​គ្រងក្លឹប ។ 

យោងតាមប្រភពព័ត៌មានគេហទំព័រអន្ដរជាតិ Mirror បានបកស្រាយបន្ដទៀតថា កីឡាករ Steven Gerrard គ្មានបំណងចង់ចាកចេញពីក្លឹបសូម្បីតែបន្ដិចឡើយ ដោយឡែកកីឡាករកាន់តែមានចំណូលចិត្ដនឹងបន្ដរដូវកាលថ្មីទៀត ហើយចង់ចូលនិវត្ដនៅទីនោះផងដែរ​។​ រហូតមកដល់ពេលនេះ អស់​រយៈពេលជិត ៦ ខែទៅហើយ ដែលកីឡាករបានផុតកុងត្រាចាស់ ហើយទន្ទឹងមើលការសម្រេចចិត្ដ ទទួល​យកកិច្ចកុងត្រាថ្មីជាមួយលក្ខខ័ណបន្ទាប់បន្សំមួយនេះ ប៉ុន្ដែនៅមិនទាន់បានសម្រេច​បានលទ្ធផល​នោះទេ ។ កីឡាករបាន​ប្រកាសប្រាប់បណ្ដាក្លឹបផ្សេងៗក្នុងចង្កោមអាជីពដូចគ្នាឲ្យដឹងថា កីឡាករទុកពេល​១​សប្ដាហ៍ទៀតសម្រាប់ Liverpool សម្រេចចិត្ដ ។​ ស្របពេលនៃការចាកចេញនេះ កីឡាករត្រូវបានមើលឃើញ​ពី ក្រុម  LA Galaxy ផង ដែលត្រៀមខ្លួននិងទទួលការចាកចេញនេះ។ 

សូមបញ្ជាក់បន្ថែមថា Steven Gerrard វ័យ ៣៤ ឆ្នាំ ជាកីឡាករជើងចាស់លេងក្នុងមុខតំណែងជាខ្សែ​បម្រើរកណ្ដាលក្នុង Liverpool ហើយឆាកជីវិតដែលគាត់ចំណាយពេលចូលទឹកដី Anfield តាំងតែពីឆ្នាំ ១៩៨៧ មកម្ល៉េះ ដោយរាប់បញ្ចូលទាំង រយៈពេលដែលគាត់ចូលហ្វឹកហាត់ក្នុងក្រុមក្លឹបយុវជននៅទីនោះ ​​ដូច្នេះ បើគិតរហូតមកដល់ពេលនេះ​គឺ មិនតិចជាង ២៨ ឆ្នាំនោះទេ។



ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Liverpool teven Gerrard