CamNews

តារា 

រឿងពិតដ៏អស់សំណើចដែលអ្នកមិនបានដឹងក្នុងថ្ងៃខួបកំណើតនាង Kimberly រវាង នាង Margie និង Yaya​!

ព័ត៌មានកំសាន្ត ៖ ភាគច្រើននៃក្រុមអ្នកគាំទ្រសុទ្ធតែបានដឹងថា តារាសម្តែងស្រីដែលល្បីឈ្មោះខ្លាំងនៅក្នុងវិស័យសិល្បៈរបស់ប្រទេសថៃនាង Kimberly, នាង Margie rasri និងនាង Yaya គឺជាមិត្តភក្តិជិតដិតជាមួយគ្នាជាយូរណាស់មកហើយ ។ 

តារាល្បីទាំងបីដួងប្រចាំប្រទេសថៃនេះ ត្រូវបានគេដឹងថា ពួកគេគឺជាមិត្តជិតដិតនឹងគ្នា ហើយមានផ្ទះនៅក្បែរៗគ្នាទៀតផង ។ ថ្វីត្បិតតែសុទ្ធតែជាអ្នករវល់ ប៉ុន្តែពួកគេនៅតែឆ្លៀតឱកាសជួបគ្នា ដើម្បីបានឃើញមុខគ្នា ថតរូបទុកជាអនុស្សាវរីយ៍ នៅក្នុងថ្ងៃខួបកំណើត ឬ ពេលទំនេរដែលសាកសមណាមួយ ។ ពាក្យថាមិត្តភក្តិមិនមែនទាល់តែជួបគ្នារាល់ថ្ងៃ ឬទូរសព្ទរកគ្នាគ្រប់ពេលនោះទេ ប៉ុន្តែអ្វីដែលពិសេសនោះគឺ ពួកគេមានចំណងចំណូលចិត្តដូចគ្នា ឬ ស្រដៀងគ្នា ពេលខ្លះទៀតសឹងតែមិនបាច់និយាយគ្នាទេ គ្រាន់តែមើលទឹកមុខក៏អាចដឹងថា ម្នាក់ៗគិតអ្វីបាត់ទៅហើយ ។ 

នៅពេលដែលនិយាយដល់ចំណុចនេះហាក់បីដូចជាកំប្លែងខ្លាំងណាស់ ព្រោះបើយោងតាមរបាយការណ៍ពីគណនី instagram បានឲ្យដឹងថាកាលពីថ្ងៃខួបកំណើតរបស់នាង Kimberly កាលពីថ្ងៃទី ២២ ខែមករា ម្សិលមិញនេះ នាង Margie និង Yaya ក៏បានចូលរួមបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ខួប ។ ហើយអ្វីដែលគួរចាប់អារម្មណ៍ជាងនេះទៀតនោះគឺ អ្នកទាំងបី គឺនាង Kimberly នាង Margie និង Yaya បានបង្ហោះរូបថតដែលមានលក្ខណៈស្រដៀងគ្នាទាំងបី នៅក្នុងគណនី instagram របស់ពួកគេ ។ នេះហើយទើបជា Best friend ពិតប្រាកដរបស់គេមែន សូម្បីតែបង្ហោះរូបថតក៏យករូបថតដែលស្រដៀងគ្នាដែរ ហើយក៏បានធ្វើឲ្យក្រុមអ្នកគាំទ្រផ្ទុះសំណើចយ៉ាងខ្លាំងចំពោះចំណុចនេះ ៕









ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kimberly Mark prin Margie rasri Yaya