CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ប្រកាសក្តែងៗ សម្លាប់ វិស្វករ ជំនាញខាងផលិតអាវុធគីមី បានហើយ

ព័ត៌មានអន្តរជាតិ ៖ យោធា សហរដ្ឋអាមេរិក បានគូសបញ្ជាក់អោយដឹងថា អ្នកជំនាញអាវុធគីមីមានអន្តរ ទំនាក់ទំនងជាមួយនឹងក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម Islamic State (IS) នៅ​​ ក្នុង ប្រទេស អ៊ីរ៉ាក់នោះ ត្រូវ បានសម្លាប់ដោយការវាយប្រហារ រួមគ្នាតាមអាកាស ។


ទំព័រសារព័ត៌មានបានដកស្រង់ ប្រភពពីសេចក្តីថ្លែងការណ៍ និង   បន្តចុះផ្សាយអោយដឹងថា ជនសង្ស័យ Abu Malik បានហ្វឹកហ្វើនដល់ក្រុមសកម្មប្រយុទ្ធ IS ជាមួយនឹងភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់សមត្ថ ភាពជាក់ស្តែង នៃសព្វាវុធគីមី ។ ប្រភពដដែលបន្តអោយដឹងថា គាត់បានបម្រើការ   ជា វិ ស្វករអាវុធគីមី ស្ថិតនៅក្រោមការគ្រប់គ្រង អតីតប្រធានាធិបតិ ប្រទេស អ៊ីរ៉ាក់ លោក Saddam Hussein មុននឹងចូលដៃ ជាមួយនឹងក្រុមឧទ្ទាមអាល់កៃដា ក្រោយមកទៀត ចូលក្រុម ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជ្រុលនិយម ។

របាយការណ៍​ អះអាងអោយដឹងថា ការវាយប្រហារតាមអាកាសចម្រុះ ដឹក  នាំ ដោយ រដ្ឋាភិបាលសហរដ្ឋ អាមេរិកនោះ ត្រូវបានធ្វើឡើង ជិត ២០០០ ដងរួចទៅហើយ ប្រឆាំងទៅនឹងគោលដៅសំខាន់ៗរបស់ក្រុម រដ្ឋអ៊ីស្លាមជ្រុលនិយម ។ បើតាមការអោយដឹង ពីសហរដ្ឋអាមេរិក ស្រាយបំភ្លឺក្តែងៗ   អោយដឹងថា Malik ត្រូវបានសម្លាប់ ក្នុងការវាយឆ្មក់ នៅជិតក្រុង Mosul កាលពីថ្ងៃទី ២៤ មករា កន្លងទៅថ្មីៗនេះ ។

បន្ថែមពីលើនេះ យោធាសហរដ្ឋអាមេរិក បន្តអោយដឹងថា ករណីស្លាប់ វិស្វករជំនាញរូបនេះ ត្រូវបានគេ រំ ពឹងទុកថា ធ្វើអោយរំខានដល់ ក្រុម IS ដោយធ្វើអោយសមត្ថភាពក្នុងការផលិត និ ង  ប្រើប្រាស់អាវុធគីមី របស់ពួកគេអន់ថយ និងចុះខ្សោយ ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក រួមទាំង ប្រទេស  សម្ព័ន្ធមិត្តឯទៀត បានរួមគ្នា វាយប្រហារគោលដៅ IS នៅតាមតំបន់មួយចំនួន ក្នុងប្រទេស អ៊ីរ៉ាក់   និង  ស៊ីរី ចាប់តាំងពីខែ សីហា ដោយបានបំផ្លាញនូវ បណ្តាសព្វាវុធយោធា ក៏ដូចជា សម្លាប់ក្រុមឧទ្ទាមជាដើម ។


មេបញ្ជាការយោធា រំពឹងទុកថា នឹងវាយបានត្រលប់មកវិញ នូវទីក្រុង Mosul ដោយជួយទំនប់បម្រុងចូល ដៃជាមួយនឹងកងកម្លាំង ប្រទេស អ៊ីរ៉ាក់ ប្រឆាំងទៅនឹងក្រុមឧទ្ទាម ក៏ប៉ុន្តែ មានការព្រួយ បារម្ភលើកឡើង ទន្ទឹមនឹងគ្នាអោយដឹងថា ទ័ពអ៊ីរ៉ាក់ មិនទាន់ត្រៀមខ្លួនរួចជាស្រេច ក្នុងការវាយប្រហារ តាមដីគោក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news ISIS