CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ សាកសព សង្ស័យជាសព តារាសម្តែងស្រី ដែលបានបាត់ខ្លួន ទៅនោះ

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស ប្រចាំរដ្ឋ វ៉ាសិនតោន សហរដ្ឋអាមេរិក  គូស ​​​​   បញ្ជាក់អោយដឹងថា មានករណីសង្ស័យ ក៏ដូចជា ជំនឿជាក់ ទៅលើ សាកសពដែលបាន   រកឃើញនោះ អាចជាសព តារា សម្តែងស្រី ដែលកំពុងតែបានបាត់ខ្លួន ។


បន្ថែមពីលើនេះ ប្រភពសារព័ត៌មានពីទំព័រ  ប៊ីប៊ីស៊ី   ចេញផ្សាយអោយដឹងថា   តារា  សម្តែងស្រី នាង Misty Upham ដែលត្រូវបានគេទទួលស្គាល់ តាមរយៈរឿង August: Osage County​ នាងបានបាត់ខ្លួន បាត់ទៅហើយ រយៈពេល ១០ ថ្ងៃកន្លងទៅនេះ គួរបញ្ជាក់ថា សាកសពដែលត្រូវ  បាន  គេប្រទះឃើញ នោះគឺនៅឯជ្រោះមួយកន្លែង នៅជិតទន្លេ White River រកឃើញ កាលពីរសៀល ថ្ងៃ  ព្រហស្បត្តិ៍ម្សិល មិញនេះ ។ ដោយឡែក មន្រ្តីស៊ើបអង្កេត ពុំទាន់អាច  បញ្ជាក់  បាននៅ ឡើយទេ ពីអត្តសញ្ញាណសក សពដែលបានប្រទះឃើញនោះ ក៏ដូចជា   មូលហេតុ  នៃការស្លាប់ ជាដើម ។ យ៉ាងណាមិញ កាបូបដៃ ស្រីដែលត្រូវបានគេអះអាងថា ជារបស់នាង  Upham  ត្រូវបានគេរកឃើញ នៅ  កន្លែង  កើតហេតុ រក ឃើញសាកសព ។

តារាសម្តែងស្រី វ័យ ៣២ ឆ្នាំ ដើមកំណើតសហរដ្ឋអាមេរិក ត្រូវបានគេនិយាយថា អាចនឹងធ្វើអត្តឃាត ក្នុងអំឡុងពេលដែលនាងបានបាត់ខ្លួនទៅនោះ ។ ឪពុករបស់នាង លោក  Charles  Upham បានផ្តល់ ជាកិច្ចសម្ភាសន៍ ដល់ប៉ុស្តិ៍វិទ្យុក្នុងស្រុក អោយដឹងថា​ កូនស្រីរបស់គាត់ ប៉ុន្មានថ្ងៃចុងក្រោយនេះ​ហាក់ បីដូចជា មិនសប្បាយចិត្តច្រើន ខណៈនាងឈប់លេបថ្នាំ  សម្រាប់  ជម្ងឺ   ថប់ អារម្មណ៍ រ បស់ នាង ។ នាងបានរើទីលំនៅ មក Seattle ដើម្បីមើលថៃ ឪពុករបស់ខ្លួន ដែលមានជម្ងឺ ដាច់  សរសៃ   ឈាមខួរ ក្បាល ។ ជាមួយនឹងវត្តមានចុងក្រោយបំផុត របស់នាង ត្រូវបានគេបញ្ជាក់ថា បាន   ឃើញ នៅឯភាគ ខាងត្បូង ក្រុង Seattle នារដ្ឋ​វ៉ាស៊ិនតោន សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington