CamNews

ព័ត៌មានជាតិ 

ចោរឆក់២នាក់គូសង្សារ ត្រូវប្រជាពលរដ្ឋ ចាប់បានខាងស្រី ខណៈខាងប្រុស រត់យករួចខ្លួន

ភ្នំពេញ ៖ ចោរឆក់២នាក់ជាគូសង្សារនឹងគ្នា ត្រូវបានប្រជាពលរដ្ឋចាប់បាននាងជាសង្សារ ឯខាងប្រុសវិញបានជិះម៉ូតូគេចខ្លួនបាត់ បន្ទាប់ពីឆក់ កាបូប ស្ពាយ ស្ត្រីអ្នកលក់គ្រឿងក្លែមម្នាក់ ហើយព្យាយាមបើកម៉ូតូរត់ ក៏ដួលនៅតាមបណ្តោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង១០៖២៧នាទី​យប់ ថ្ងៃទី៣០ សីហា ២០១៥ ។

ស្ត្រីរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុរូបគាត់ កំពុងជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ក្នុងគោល បំណងត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីលក់ គ្រឿងក្លែមរួចស្រាប់ តែកំពុងជិះ តាមបណ្តោយផ្លូវលេខ១៨២ បាន​លេចមុខជនសង្ស័យ២នាក់ ជាសង្សារនឹងគ្នា បានជិះជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាក​លេខ បានធ្វើសកម្មភាពឆក់ កាបូបស្ពាយរបស់គាត់ ពេលនោះគាត់បានស្រែកថា ចោរៗហើយក៏ជិះម៉ូតូ​ដេញ​តាម ជនសង្ស័យពីក្រោយ ធ្វើឲ្យជនសង្ស័យ២នាក់ ភ័យប្រឹងបន្ថែមល្បឿន ទៅមុខក៏បានវ៉ាក់អឺនឹងម៉ូតូ អ្នកដំណើរផ្សេងទៀត នៅពីមុខក៏បានដួល ហើយគាត់នៅតែស្រែកថាចោរៗទៀត ក៏ត្រូវប្រជាពលរដ្ឋជួយព័ទ្ធចាប់បានស្រ្តីម្នាក់ ដែលជាសង្សារចោរប្រុស ចំណែកចោរប្រុស ពេលឃើញដូចនេះ បានលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ ជនសង្ស័យស្ត្រីជាសង្សារ ត្រូវបានសមត្ថកិច្ចនាំយក ទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ ចំណែកកាបូបស្ពាយ របស់ជនរងគ្រោះត្រូវបានប្រគល់ ឱ្យម្ចាស់ដើមវិញ ហើយជនរងគ្រោះបានឱ្យដឹងថា នៅក្នុងកាបូបស្ពាយរបស់គាត់ មានលុយប្រហែល ២០ម៉ឺនរៀលប៉ុណ្ណោះ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP