CamNews

ទូរស័ព្ទ 

Samsung ឧទ្ទេសនាម Galaxy S Duos 3 តម្លៃ ១៣០ដុល្លារ ៖ កាមេរ៉ា 5MP អេក្រង់ 4 inch

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែបានបន្ថែមសមាជិកថ្មីមួយទៀត ក្នុងគ្រួសារ Galaxy S Duos
នោះគឺ Galaxy S Duos 3 ។

នេះគឺជាកំណែបន្ទាប់របស់ Galaxy S Duos ដែលធ្លាប់លេចមុខកាលពីឆ្នាំ ២០១២ និង Galaxy
S Duos 2 ឆ្នាំ ២០១៣។ Samsung Galaxy S Duos 3 មានឈ្មោះកូដថា SM-G313HU ។ ស្មាត
ហ្វូននេះ នឹងវាយលុកទៅ​លើ​ទីផ្សារលំដាប់ថ្នាក់ទាប ដោយវាមានអេក្រង់ 4 inch រីសូលូសឹន
480x800 pixel និងមានតំណភ្ជាប់នៃប្រព័ន្ធ HSDPA, Wi-Fi 802.11 b/g/n, Bluetooth 4.0, GPS,
កាមេរ៉ាមុខប្រភេទ VGA, កាមេរ៉ាក្រោយ 5MP មានភ្លើង flash LED ។ 

ចំណែកអង្គចងចាំក្នុងម៉ាស៊ីនរបស់ Samsung Galaxy S Duos 3 មានត្រឹម 4GB, RAM 512MB
និងប្រើថ្មដែលមានថាមពល 1.500mAh ។ Galaxy S Duos 3 ប្រើស៊ីម ២ និង CPU dual-core
1GHz (មិនទាន់ដឹងពីប្រភពក្រុមហ៊ុន)។ ស្មាតហ្វូននេះ ក៏មានវិទ្យុ FM ផងដែរ។

យោងតាមក្រុមហ៊ុនលក់រាយមួយ នៅក្រុង Mumbai ប្រទេស ឥណ្ឌា បានឱ្យដឹងថា Samsung
Galaxxy S Duos 3 នឹងមានតម្លៃប្រហែល ៧.៩៩៩ INR ប្រហែលនឹង ១៣២ដុល្លារអាមេរិក
(ប្រមាណជា ៥៣៦.៩១០ រៀល)។

មកដល់ពេលនេះ ក្រុមហ៊ុន Samsung មិនទាន់ឱ្យដឹងអំពីពេលវេលាជាក់លាក់ ក៏ដូចជាទីផ្សារ សម្រាប់បញ្ចេញលក់ស្មាតហ្វូនតម្លៃទាបនេះ នៅឡើយ ប៉ុន្ដែ ដោយសារតែសំដៅទៅលើអតិថិ
ជនជាអ្នកមានប្រាក់ចំណូលទាប ដូច្នេះ គេជឿថាស្មាត​ហ្វូន Samsung Galaxxy S Duos 3 ក៏នឹង
មានវត្តមាននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជាផងដែរ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena


Tags: Samsung Galaxy S Duos 3 India