CamNews

ទូរស័ព្ទ 

ទូរស័ព្ទធំ និងធ្ងន់បំផុតក្នុងលោក បានទៅលើក្រុមហ៊ុនណា?

ទូរស័ព្ទយក្ស Samsung SCH-R450 ដែលមានទទឹង ៤,៦ម៉ែត្រ កំពស់ ៣,៤ម៉េត្រ កម្រាស់ ០,៧៦
ម៉ែត្រ និងទម្ងន់ ១៥៨,៨ម៉ែត្រ បច្ចុប្បន្ន ជាទូរស័ព្ទធំបំផុត និងធ្ងន់បំផុតក្នុងពិភពលោក។


កិត្តិនាម “ទូរស័ព្ទធំ និងធ្ងន់បំផុតក្នុងលោក” បានទៅលើក្រុមហ៊ុនអ៊ីនធឺរណិត Cricket ដោយមាន
ទូរស័ព្ទយក្ស Samsung SCH-R450 ។ ជាមួយនឹងទម្ងន់ និងទំហំដូចខាងលើ ទូរស័ព្ទនេះ កំពុង
គ្រប់គ្រងឯតទគ្គកម្ម “ទូរស័ព្ទធំ និងធ្ងន់បំផុតក្នុងលោក” ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយ
អង្គការកំណត់ត្រាពិភពលោក Guinness ។


ទូរស័ព្ទយក្ស Samsung SCH-R450 មិនមែនធ្វើឡើងអំពីជ័រនោះទេ ប៉ុន្ដែ សម្បករបស់ទូរស័ព្ទ
ពិសេសនេះ ភាគច្រើន ត្រូវបានផលិតឡើងអំពីឈើ និងលោហធាតុ។ ទន្ទឹមនឹងនេះ អេក្រង់របស់
វា ក៏មានទំហំដល់ទៅ ៩០អ៊ិន្ឈ៍។

ពិសេសជាងនេះ ទូរស័ព្ទយក្ស Samsung SCH-R450 នៅតែអាចផ្ញើសារ និងហៅចេញ ដូចទូរ
ស័ព្ទ​ធម្មតា។ ប៉ុន្ដែ ចំណុចខុសប្លែកដ៏ធំ សម្រាប់អ្នកប្រើប្រប្រាស់ គឺគេត្រូវតែបំលាស់ទីរវាងគ្រាប់
ចុចដើម្បីផ្ញើសារ។

 


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Genk


Tags: Samsung SCH-R450 World's Largest Cellphone Samsung SCH-R450