CamNews

តារា 

អ្នកគាំទ្រសង្ស័យថា អនាគតស្វាមី សុគន្ធ នីសា ដែលត្រូវចូលរោងការជាមួយគ្នា នៅចុងឆ្នាំនេះគឺជា...

ភ្នំពេញ ៖ ក្រោយតារាចម្រៀងស្រី កញ្ញា សុគន្ធ នីសា បានធ្វើការប្រកាសក្តែងៗថា ខ្លួននឹងចូលរោងនៅចុងឆ្នាំនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមិនតិចទេ ព្រោះតាំងពីដើមមកមិនដែលលេចធ្លាយព័ត៌មានណាមួយឡើយ ។ 

បន្ទាប់ពីសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយព្រោងព្រាតចំពោះរឿងនេះ ស្រាប់តែមានអ្នកគាំទ្រស្ទើរតែ ៩០ ភាគរយទៅហើយ បានចូលខមមិនថា អនាគតស្វាមី របស់តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស​ ដែលត្រូវចូលរោងការជាមួយគ្នា នៅចុងឆ្នាំនេះគឺជា ទិនហ្វីឡូ ដែលធ្លាប់ប្រកាសក្តែងៗថាលួចបានលង់ស្រលាញ់ម្ចាស់បទ "បើស្រលាញ់ម្តេចទុកអូនចោល" ជាយូរណាស់មកហើយ​ ។ 

គួរបញ្ជាក់ឲ្យដឹងថា កញ្ញា សុគន្ធ នីសា ក៏ធ្លាប់បង្ហើបសារអរគុណដល់ ទិនហ្វីឡូ សម្រាប់កាដូ និងពាក្យពេជន៍ផ្អែមល្អែមជាច្រើនទៀតផងដែរ ។ ចុះប្រិយមិត្តអ្នកអានវិញ យល់យ៉ាងណាដែរ ចំពោះការលើកឡើងខាងលើនេះ? 









ដោយ ៖ គន្ធា


Tags: Sokun nisa