CamNews

ព័ត៌មានអន្តរជាតិ 

បែកការណ៍ FBI ឃ្លាំមើល កម្មវិធីបុណ្យ ដុតមនុស្សយក្ស ធំបំផុត ប្រចាំឆ្នាំ Burning Man (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ពិធីបុណ្យ  ​អន្តរ​​   វប្បធម៌ ចម្លែក ប្រចាំឆ្នាំ ដោយមានឈ្មោះថា Burning Man ដែលត្រូវបានប្រារព្ធឡើង កាលពីពេលកន្លង   ទៅនេះ មិនត្រឹមតែ ទាក់ទាញ ក្រុមសិល្បៈករ តន្រ្តី ករតែប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏បានទាក់ទាញដូចគ្នាដែរ FBI សហរដ្ឋអាមេរិក ។


យោងតាមឯកសារ បង្ហោះផ្សាយសប្តាហ៍នេះនៅលើទំព័រ MuckRock.com អោយដឹងថា FBI ធ្លាប់ បានឃ្លាំមើល កម្មវិធីបុណ្យដ៏ធំប្រចាំឆ្នាំមួយនេះ កាលពីឆ្នាំ ២០១០ ខណៈរបកគំហើញរក អោយ ឃើញថា ប្រឈមមុខជាមួយនឹងហានិភ័យ ជាមួយនឹងក្រុមមនុស្ស កុះករ ក៏ដូចជា ការ ប្រើប្រាស់ គ្រឿងញៀន​ដូចគ្នាដែរ ។ ឯកសារ ត្រូវបានបង្ហោះផ្សាយ ជាសាធារណៈ   អំឡុងឆ្នាំ ២០១២ កន្លង ទៅនេះ បន្ទាប់ពីមានការស្នើសុំ ពីសំណាក់ អ្នកកាសែត ឈ្មោះ Inkoo Kang ។ លោកស្រី អ្នក នាំ ពាក្យអោយ FBI បដិសេធទៅលើរាល់មតិខមមិន ពាក់ព័ន្ធទៅនឹងរបាយការណ៍ មាននៅ លើទំព័រ MucKRock.com ។

Burning Man គឺជាកម្មវិធីបុណ្យប្រចាំឆ្នាំ ដ៏ធំសម្បើមមួយ ដែល  ទាក់  ទាញ មនុស្សរាប់ពាន់នាក់ ចូលមកទស្សនាកំសាន្ត នៅលើវាលខ្សាច់ដ៏ធំល្វឹងល្វើយ នាភាគខាងជើង រដ្ឋ    Nevada សហរដ្ឋ អាមេរិក ខណៈរកប្រាក់ចំនូលដល់សេដ្ឋកិច្ចជាតិបានដល់ទៅ ៣៥ លានដុល្លារ ឯណោះ ។ កម្មវិធី បុណ្យដ៏ធំប្រចាំ  ឆ្នាំ  មួយនេះ មានអ្នក ចូលរួម ជិត ៧០,០០០ នាក់ កាលពីឆ្នាំ ២០១៤ ខណៈឆ្នាំ  ២០១០ នៅពេល  ដែល   មានការលេចធ្លាយ ឯកសារពី FBI នោះ មានអ្នកចូលរួមសរុប ដល់ទៅ ៥០,០០០ នាក់ ។

"អ្វីដែលត្រូវបានគេដឹងថា ជាការគម្រាមគំហែងខ្លាំង​នៅក្នុងកម្មវិធីបុណ្យដ៏ធំ ប្រចាំឆ្នាំមួយនេះ​ គឺ បញ្ហាស្តីពីការគ្រប់គ្រងហ្វូងមនុស្ស ក៏ដូចជា ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ពីក្រុមអ្នកចូល រួមកម្មវិធីបុណ្យទាំងអស់" ទាំងអស់នេះ គឺជាអ្វីដែល  បានលើក  ឡើង នៅលើឯកសារ FBI ដែល បានបង្ហោះផ្សាយ  ឡើង នៅលើទំព័រ MuckRock.com ។  របាយ ការណ៍ដដែល បន្តអោយដឹងថា អង្គភាពស៊ើបអង្កេត មួយនេះ នឹងធ្វើការសហការ   ជាមួយនឹងដៃគូពាក់ព័ន្ធមួយចំនួនដទៃទៀត ឈានទៅធ្វើការការពារ និងដោះស្រាយ ដោយភាពឆ្លាតវៃ ទៅលើបញ្ហាប្រឈមទាំងអស់ ។ ជាអ កុសលឯកសារដែលបានបង្ហោះឡើងនៅលើគេហទំព័រ នោះ ត្រូវបានលុបចោលទាំងស្រុង ។


ពុំទាន់ច្បាស់នៅឡើយទេ ថាតើ FBI នៅតែបន្តឃ្លាំមើល កម្មវិធីធំប្រចាំឆ្នាំ Burning Man   នៅឆ្នាំ​បន្តបន្ទាប់ទៀត ឬក៏យ៉ាងណា នោះទេ ។ គួរបញ្ជាក់ថា ពិធីបុណ្យ​ Burning Man រៀប  ចំ​ឡើង​នៅ​​វាល​ខ្សាច់​​ធំ​ទូលាយ​មួយ​ក្នុង​រដ្ឋ Nevada សហរដ្ឋ​អាមេរិក​ ដើម្បី​អបអរ​ភាព​ចំរើន​រុងរឿង​នៃ​សិល្បៈ​វប្បធម៌​ ដោយ​ក្នុង​នោះ​មាន​ការ​​ដង្ហែរូប​ចំលាក់​ខ្នាត​យក្ស​១២រូប​។នៅ​ពេល​យប់   ខណៈ  ​តន្ត្រី​ប្រគំ​ឡើង​​នឹង​មាន​ការ​អុជភ្លើង​ដុត​រូប​ចម្លាក់​នោះ​ចោល​ ដោយ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​អ្នក​ចូលរួម​ទស្សនា​ពិធី​បុណ្យ​នោះ​មិន​តិច​ជាង​​ ៥០ ០០០​ នាក់​នោះ​ទេ​ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news World news Unt news Hot news USA United States UN White House FBI