CamNews

ព័ត៌មានជាតិ 

ចាក់អ្នកគ្រូ អង់គ្លេស សាលាឯកជន ក្រុងតាខ្មៅ ២៨កាំបិត ស្លាប់ក្នុងថ្លុកឈាម ជាអំពើប្លន់

កណ្ដាល៖ ហេតុការណ៍ប្លន់សម្លាប់ ដ៏សាហាវព្រៃផ្សៃមួយ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោង៦ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ នៅចំណុច ភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ខណៈដែលស្រ្តីវ័យក្មេងម្នាក់ ត្រូវបានគេស្គាល់ថា ជាអ្នកគ្រូបង្រៀន ភាសាអង់គ្លេស ប្រចាំក្នុងសាសាឯកជន នៅក្រុងតាខ្មៅ ត្រូវបានចោរចាក់សម្លាប់ យ៉ាងឃោរឃៅ ចំនួន២៨កាំបិត ស្លាប់យ៉ាងអាណោចអធ័ម ក្នុងថ្លុកឈាម ប្លន់យកទ្រព្យសម្បត្តិ។

សមត្ថកិច្ចដែលចុះទៅ ដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផែន សុភាវី អាយុ២៣ លំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាឯកជន ក្រុងតាខ្មៅ ត្រូវបានគេចាក់សម្លាប់ រហូតដល់២៨កន្លែង ស្លាប់ក្នុងថ្លុកឈាម ហើយអំពើឃាតកម្មនេះ អាចកើតឡើង ក្នុងចន្លោះម៉ោង២០ទៅ២៣យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

ក្រោយពិនិត្យសាកសព សមត្ថកិច្ចបានរកឃើញ កាបូបស្ពាយខ្នងចំនួន០១ ទូរសព្ទ័ដៃម៉ាកសាំសុងចំនួន០១ មួកសុវត្ថិភាពចំនួន០១- បញ្ជីជាតិ និងឯកសារមួយចំនួន នៅក្បែរនោះ ខណៈសាកសពមានស្នាមមុតចំនួន២៨កាំបិត។ យ៉ាងណាក្ដី សមត្ថកិច្ចនៅមិនទាន់ កំណត់មុខសញ្ញាឃាតក ក្នុងអំពើប្លន់ដ៏សាហាវនេះនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងតែដុតដៃដុតជើង ស្រាវជ្រាវបន្ត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal