CamNews

សុខភាព 

មើលឧបករណ៍ទំនើបច្រើន គួរតែរក្សាភ្នែកដោយវិធីទាំងនេះ ដើម្បីឱ្យភ្នែកភ្លឺបានយូរ

សាកគិតមួយភ្លែតមើលថា តើជារៀងរាល់ថ្ងៃយើងប្រើភ្នែករបស់យើងប៉ុន្មានដង។ ចក្ខុវិញ្ញាណរបស់យើង តែងធ្វើតាមយើងក្នុងការសាទរចំពោះសម្រស់ធម្មជាតិ ដែលស្ថិតនៅជុំវិញយើង រីករាយក្នុងការអានសៀវភៅល្អមួយក្បាល និងកោតសរសើរចំពោះសម្រស់ផ្ទៃមុខ នៃមនុស្សជាទីស្រសលាញ់របស់យើង។ ចក្ខុវិញ្ញាណគឺជាវត្ថុដ៏សំខាន់ នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង តាមការពិតបើយោងតាមសមាគមចក្ខុរោគអាមេរិក និងការស្ទង់មតិស្ដីពីចក្ខុប្រចាំឆ្នាំរបស់អាមេរិកបានឱ្យដឹងថា ពលរដ្ឋអាមេរិកប្រមាណ ៤០% មានការព្រួយបារម្ភអំពីការបាត់បង់ចក្ខុវិញ្ញាណរបស់ពួកគេ លើសពីសមត្ថភាពក្នុងការដើរហើរបាន និងការស្ដាប់លឺទៅទៀត។ យ៉ាងណាក៏ដោយ ប្រសិនបើចក្ខុវិញ្ញាណ មិនមែនជាសម្បត្ដិដ៏សំខាន់ក្នុងចំណោមវិញ្ញាណទាំង៥ របស់យើងទេ យើងក៏មិនចាំបាច់ត្រូវការគន្លឹះសំខាន់ៗដើម្បីថែរក្សាសុខភាពភ្នែករបស់យើងពេញមួយជីវិតដែរ។ ដូច្នេះហើយ Camnews សូមលើកយកវិធីងាៗ ៦ យ៉ាង ដើម្បីធានាឱ្យបានថាអ្នកអនុវត្ដនូវមាគ៌ាដ៏ត្រឹមត្រូវក្នុងការថែរក្សាសុខភាពភ្នែក និងការពារចក្ខុវិញ្ញាណរបស់អ្នកឱ្យបានល្អ។

១.  ទៅជួបពេទ្យភ្នែកឱ្យបានទៀងទាត់៖  នៅពេលភ្នែករបស់អ្នកមើលឃើញច្បាស់ល្អ ឬមិនមានរបួសភ្នែកគួរឱ្យកត់សម្គាល់ទេ វាជារឿងងាយក្នុងការបំភ្លេចធ្វើការណាត់ជួបពេទ្យភ្នែក។ ការពិនិត្យភ្នែកមិនមែនសម្រាប់តែមនុស្ស ដែលពើបប្រទះការប្រែប្រួលក្នុងសមត្ថភាពមើលឃើញច្បាស់របស់ភ្នែកប៉ុណ្ណោះទេ ការពិនិត្យនេះក៏ជាមធ្យោបាយដ៏ខាន់មួយដើម្បីរកឱ្យឃើញក៏សូម្បីតែការប្រែប្រួលតិចតួចបំផុតចំពោះសុខភាពភ្នែករបស់អ្នក ហើយវាថែមទាំងអាចកំណត់បានឃើញច្បាស់នូវបញ្ហាសុខភាព​ជាប្រព័ន្ធដូចជា ជំងឺទឹកដក់ក្នុងភ្នែក និងជំងឺទឹកនោមផ្អែម មុនពេលអាការៈនៃជំងឺទាំងនេះកើតមានឡើង។ បើអាចទៅរួច ប្រសិនបើនាពេលនេះអ្នកពាក់ Corrective Lens ដើម្បីព្យាបាលវិបត្ដិភ្នែកណាមួយ អ្នកគួរតែត្រៀមសម្រាប់ពាក់នៅក្នុងការិយាល័យធ្វើការរបស់អ្នក ដោយនាំយកនូវ Lens ឬវែនតាការពារភ្នែក ដែលស្របតាមវេជ្ជបញ្ជានោះមកជាមួយ។ មិនថានាពេលបច្ចុប្បន្ននេះ អ្នកមានបញ្ហាត្រូវវះកាត់កែចក្ខុអ្នកនោះទេ(Vision Correction) ជានិច្ចកាល អ្នកគួរនាំយកនូវសៀវភៅប្រវត្ដិសុខភាពគ្រួសាររបស់អ្នក ដែលមានលក្ខណៈពេញលេញទៅជាមួយ។

 ជានិច្ចកាល អ្នកជំងឺមិនបានសម្គាល់ឱ្យប្រាកដពីទំនាក់ទំនងរវាងជំងឺជាប្រព័ន្ធធំមួយនៅក្នុងរាងកាយ និងសុខភាពភ្នែកនោះទេ។  ការជម្រាបវេជ្ជបណ្ឌិតឱ្យដឹងមុនពីបញ្ហាដ៏មាន​ឥទ្ធិពលណាមួយ អាចណែនាំឱ្យវេជ្ជបណ្ឌិតឆ្ពោះទៅកាន់សកម្មភាពដ៏ត្រឹមត្រូវ អំឡុងពេលពិនិត្យភ្នែករបស់អ្នក។ ការថែរក្សាភ្នែក គួរតែចាប់ផ្ដើមពីកុមារភាពទៅ ហើយគួរតែជាផ្នែកមួយ នៃទម្លាប់ថែសុខភាពដ៏សាមញ្ញនៅក្នុងឆាកជីវិតរបស់អ្នក។

២. ការពារភ្នែករបស់អ្នក៖ វាជារឿងសំខាន់ ក្នុងការការពារភ្នែករបស់អ្នកពីបរិយាកាសជុំវិញខ្លួន។ គេហដ្ឋាន និងការិយាល័យភាគច្រើន មាននូវខ្យល់អាកាសស្ងួតខ្លាំងណាស់ ដែលអាចបណ្ដាលឱ្យភ្នែកស្ងួត និងរលាក។ ការប្រើម៉ាស៊ីនផ្សើម ដើម្បីគ្រប់គ្រងគុណភាពខ្យល់ និងការផ្សើមភ្នែកឱ្យរអិល(lubricating eye drops) គឺជាជម្រើសដ៏ប្រសើរដើម្បីជួយការពារភ្នែករបស់អ្នកពីការរលាក និងស្ងួត។ កាំរស្មី UV នៃព្រះអាទិត្យក៏អាចបង្កគ្រោះថ្នាក់ ដល់ភ្នែករបស់អ្នកផងដែរ។ តាមការពិតការប៉ះនឹងពន្លឺ UV នៅក្នុងជីវិតប្រចាំថ្ងៃ អាចបង្កើនគ្រោះថ្នាក់ នៃការកើតជំងឺបាយភ្នែក និងវិបត្ដិក្នុងកែវភ្នែកពេលចាស់ជរា។ សូមការពារភ្នែករបស់អ្នកឱ្យដូចជាអ្នកការពារស្បែករបស់អ្នកដែរ ដោយការពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យ ដោយមានសមត្ថភាពការពារ AVB និង AVA បាន ១០០%។ នៅពេលអ្នកឈានដល់អាយុ ១៨ឆ្នាំ គឺមានន័យថា អ្នកបានប៉ះនឹងពន្លឺព្រះអាទិត្យ បាន ៨០%ហើយ ហេតុដូច្នេះ វាក៏ជារឿងសំខាន់ផងដែរក្នុងការប្រើប្រាស់វ៉ែនតាការពារជាមុននូវពន្លឺព្រះអាទិត្យចំពោះកុមារ។ ចូរអនុវត្ដវិធីសាស្រ្ដសុវត្ថិភាពដើម្បីភ្នែក ដោយការប្រើវ៉ែនតាការពារភ្នែកខណៈពេលលេងកីឡា ឬធ្វើការងារជាមួយសម្ភារៈគ្រោះថ្នាក់ផ្សេងៗ។ វិធីនេះនឹងជួយការពារភ្នែករបស់អ្នក។

៣. ទទួលទានអាហារឱ្យបានសមស្របដើម្បីភ្នែករបស់អ្នក៖ ខណៈពេលយើងទាំងអស់គ្នាបានលឺមកថា ការទទួលទានការ៉ុតល្អប្រសើរសម្រាប់ភ្នែករបស់អ្នកនោះ ក៏មានជម្រើសអាហារដទៃទៀត ដែលមានគុណប្រយោជន៍ប្រសើរក្នុងការការពារភ្នែករបស់អ្នកផងដែរ។ ការសិក្សាស្រាវជ្រាវបង្ហាញថា សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម និងសារធាតុចិញ្ចឹម ដែលមានទំនាក់ទំនងចំពោះការបន្ថយគ្រោះថ្នាក់នៃបញ្ហាជំងឺភ្នែកនោះរួមមានដូចជា សារធាតុ Lutein អាស៊ីដខ្លាញ់ Omega-3 វីតាមីនC និងE។ ដោយការទទួលទានប្រភេទអាហារ ដែលសម្បូរដោយគ្រឿងបម្រុងការពារ និងសារធាតុប្រឆាំងអុកស៊ីដកម្មទាំងនេះជាប្រចាំ អ្នកអាចជួយរក្សាភ្នែករបស់អ្នកឱ្យមានសុខភាពល្អ និងការពារបញ្ហាភ្នែកដ៏ស្មុគស្មាញមួយចំនួយយ៉ាងមានប្រសិទ្ធភាពដូចជា វិបត្ដិក្នុងកែវភ្នែកពេលចាស់ជរា និងជំងឺទឹកដក់ក្នុងភ្នែក។ ប្រភេទអាហារដ៏ប្រណីតទាំងនោះរួមានដូចជា៖

  • បន្លែបៃតងដូចជា ផ្ទី និងស្ទៃក្រញ៉ាញ់
  • ត្រីទឹកត្រជាក់ដូចជា ត្រីសាល់ម៉ុន ត្រីទូណា និងប្រភេទត្រីសម្បូរខ្លាញ់ដទៃទៀត
  • គ្រាប់ផ្លែឈើ សណ្ដែក ស៊ុត និងប្រូតេអ៊ីនមិនចម្រាញ់ពីសាច់សត្វដទៃទៀតដូចជាសណ្ដែកសៀង។ល។
  • ផ្លែឈើក្រម៉ៅដូចជា ប្ល៊ូបឺរី ប្ល៊ែកបឺរី ស្រ្ដូបឺរី ឈឺរី និងទំពាំងបាយជូរ
  • ផ្លែឈើ និងទឹកផ្លែឈើជូរ
  • ផ្លែបឺ Broccoli និងតែ

៤. តើអ្នកប្រើ Computer មែនទេ? បើដូច្នេះសូមអនុវត្ដក្បួន 20-20-20៖  ការសម្លឹងមើលម៉ាស៊ីនកុំព្យូទ័រ ឬឧបករណ៍ឌីជីថលដទៃទៀត អាចធ្វើឱ្យអ្នករួយភ្នែក និងបណ្ដាលឱ្យភ្នែកស្ងួត ព្រិលភ្នែក និងឈឺក្បាល។ ដើម្បីជួយប្រឆាំងនឹងបញ្ហាទាំងនេះ វិធីងាយៗ អ្នកគ្រាន់តែសម្រាកភ្នែករបស់អ្នកឱ្យបាន ២០នាទី ដោយការសម្លឹង ២០ហ្វ៊ីតទៅមុខឱ្យបានរយៈពេល ២០វិនាទី។

៥. សូមនិយាយថាទេចំពោះការជក់បារី៖ ការជក់បារីធ្វើឱ្យអ្នកកាន់តែប្រឈមនឹងការវិវឌ្ឍវិបត្ដិក្នុងកែវភ្នែកពេលចាស់ជរា និងបន្ដការវិវឌ្ឍន៍ជំងឺបាយភ្នែក និងអាចបណ្ដាលឱ្យខូចសរសៃប្រសាទចក្ខុវិញ្ញាណ(Optic Nerve)។ ប្រសិនបើបច្ចុប្បន្ននេះអ្នកជក់បារី សូមចូលរួមកម្មវិធីផ្អាកជក់បារី ដើម្បីបញ្ឈប់វា។

៦. ការថែរក្សាសុខភាពរាងកាយទាំងស្រង់របស់អ្នក ក៏ជួយការពារភ្នែករបស់អ្នផងដែរ៖  អ្នកបានដឹងមកហើយអំពីសារៈសំខាន់ នៃរបបអាហារល្អដើម្បីសុខភាព និងឥទ្ធិពលដែលវាមានទៅលើសុខភាពភ្នែក។  ប៉ុន្ដែតើអ្នកបានដឹងទេថា ការហាត់ប្រាណក៏អាចជួយបន្ថយចរន្តឈាមរត់ផងដែរ ដែលអាចជួយកាត់បន្ថយសម្ពាធនៅក្នុងភ្នែក។ ការហាត់ប្រាណនេះអាចជួយមនុស្ស ដែលកើតជំងឺទឹកដក់ក្នុងភ្នែក ដែលជាក្រុមមួយនៃជំងឺបង្កដោយការកើនឡើងសម្ពាធនៅក្នុងប្រស្រីភ្នែក(intraocular pressure (IOP)) ឬសម្ពាធនៅខាងក្នុងភ្នែក។ ម្យ៉ាងទៀតការហាត់ប្រាណ ក៏ជួយរក្សាទម្ងន់រាងកាយ ដែលល្អប្រសើរចំពោះសុខភាពផងដែរ។ ការធាត់លើសគីឡូ ធ្វើឱ្យកើនឡើងគ្រោះថ្នាក់ នៃការវិវឌ្ឍន៍ជំងឺទឹកនោមផ្អែម និងជំងឺជាប្រព័ន្ធដទៃទៀត និងបង្កើនឱកាស នៃការកើតជំងឺភ្នែកផ្សេងៗផងដែរ។ ប្រសិនបើអ្នកមានការលំបាកក្នុងការរក្សាទម្ងន់រាងកាយឱ្យសមស្រប ឬចង់សម្រេចបាននូវទម្ងន់ដែលអ្នកចង់បាន សូមធ្វើការប្រឹក្សាជាមួយវេជ្ជបណ្ឌិត។ ម្យ៉ាងទៀត ចូរត្រួតពិនិត្យជាមួយវេជ្ជបណ្ឌិតមុនពេលចាប់ផ្ដើមកម្មវិធីហាត់ប្រាណណាមួយ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Webmd


Tags: Health news