CamNews

តារា 

Bella និង Weir យូរៗមានកម្មវិធីរួមគ្នាម្តង ញញឹមបិទមាត់មិនជិតសោះ!!

ថៃ ៖ នៅក្នុងព្រឹត្តិការណ៍របស់ទូរសព្ទ័មួយ ត្រូវបានអញ្ជើញនាង Bella ranee និងគូស្នេហ៍របស់ខ្លួនគឺលោក Weir sukollawat ។ ការចូលរួមកម្មវិធីលើកនេះធ្វើឲ្យគូស្នេហ៍មួយគូនេះញញឹមបិទមាត់មិនជិតតែម្តង ។ 

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ លោក Weir sukollawat កំពុងតែទទូចចង់ជួបនាង Bella ranee ស្រាប់ផង ដូច្នេះហើយនៅពេលដែលបានជួបគ្នាក្នុងកម្មវិធីបែបនេះក៏សប្បាយចិត្តផងដែរ ជាពិសេសបានទាំងលុយកាក់ និងបានទាំងជួបមនុស្សស្រីជាទីស្រលាញ់ទៀត ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកម្មវិធី លោក Weir sukollawat ក៏បានកាន់ផ្កាមួយបាច់ដ៏ស្រស់ស្អាតយកទៅបង្កការភ្ញាក់ផ្អើលដល់នាង Bella ranee នៅលើឆាកថែមទៀតផង ធ្វើឲ្យហ្វេនមិនរំភើបជំនួសសមីខ្លួនមិនបាន ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Bella ranee weir sukollawat