CamNews

កីឡា 

Real Madrid ទិញបានកីឡាករថ្មី ម្នាក់ទៀតហើយ ត្រឹមតម្លៃ ២៣ លានផោន

ព័ត៌មានកីឡា៖ Real Madrid បានប្រកាសជាផ្លូវការ នូវសេចក្ដីព្រមព្រៀងយល់ព្រមចុះហត្ថលេខាជាមួយ ក្រុម Porto របស់ប្រទេសព័រទុយហ្គាល ដើម្បីផ្ទេរជើង​កីឡាករ Danilo នៅរដូវកាលក្រោយនេះហើយ ។ 

Danilo វ័យ ២៣ ឆ្នាំ លេងក្នុងមុខតំណែងជាខ្សែការពារក្នុងក្រុម Porto បានត្រូវក្រុម សម្រេចចិត្ដយល់ព្រមចុះហត្ថលេខាផ្ទេជើង ទៅកាន់ Real Madrid ក្នុងតម្លៃខ្លួនត្រឹមតែ ២៣ លានផោន តែប៉ុណ្ណោះ ខណៈដែល​កិច្ចកុងត្រាចុះហត្ថលេខាមួយនេះ នឹង ត្រូវសុពលភាពឡើងចាប់ពីរដូវកាលថ្មីចូលមកដល់ ។ 

ខ្សែការពារជនជាតិ ប្រេស៊ីលរូបនេះ បានមានឱកាសច្រើនចូលលេងក្នុងក្រុម ជម្រើសជាតិ ចាប់តាំងពីការប្រកួត ​World Cup មកម្ល៉េះ ហើយមិនត្រឹមតែប៉ុណ្ណោះ កីឡាករ​បាន ជួយឲ្យក្រុម Porto បានឈានជើងដល់​វគ្គប្រកួតជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្ដិការណ៍ Champions League ។ 

ទន្ទឹមនឹងការយល់ ព្រមនេះផងដែរ​ Real Madrid ក៏គ្រោងនឹង​សម្រេចកិច្ចកុងត្រាដល់កីឡាករថ្មីនេះរហូតដល់ទៅ ឆ្នាំ ២០២១ ខណៈដែលទីតាំងមុខតំណែងនេះ ក្នុងក្រុមបច្ចុប្បន្ន ត្រូវគ្រប់គ្រងដោយ​កីឡាករ​​ ​​Dani Carvajal និង Alvaro Arbeloa។ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Real Madrid Danilo