CamNews

តារា 

កាន់តែជិតគ្រប់ខែ នាង Chompoo Araya នៅតែបន្តហាត់ប្រាណ ឥតឈប់

ថៃ ៖ នាង Chompoo araya​ ពេលនេះកំពុងតែពពោះកូនភ្លោះរបស់នាង​ចំនួន ២៤ សប្តាហ៍កន្លងទៅហើយ ប៉ុន្តែតារាថៃរូបនេះហាក់នៅតែបន្តការហាត់ប្រាណឥតឈប់ឈរទាល់តែសោះ ។ 



មិនត្រឹមតែប៉ុណ្ណោះទេ ភរិយារបស់លោក Nott Witsarut Rungsisingpipat រូបនេះ នៅតែបន្តទទួលការងារទាំងក្នុងនិងក្រៅប្រទេសទៀតផង គ្រាន់តែមិនមែនទាំងស្រុងនោះទេ ព្រោះតួស្រីក្នុងរឿង "ភរិយាសម័យថ្មី" ធ្លាប់បានបញ្ជាក់ថា នាងមិនសូវទទួលការងារ ព្រោះមិនចង់ឲ្យរួមការងារមានការពិបាកដោយសារតែនាង ជាពិសេសគឺការស្លៀកពាក់តែម្តង ព្រោះត្រូវប្រើពេលវេលាយូរណាស់ ពេលប្តូរសម្លៀកបំពាក់ម្តងៗ៕



ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Chompoo araya Nott Witsarut Rungsisingpipat