CamNews

ទូរស័ព្ទ 

Microsoft Lumia 850 មាន Sensor ស្គែនប្រស្រីភ្នែក នឹងបួនពណ៌ផ្សេងគ្នា សម្រាប់ជ្រើសរើស?

បន្ទាប់ពី @evleaks និង wmpower.com បានធ្វើការបង្ហោះនូវរូបភាពចចាមអារាមមួយចំនួន ស្តីពីគំរូ ស្មាតហ្វូន មួយដែលត្រូវបានគេចាត់ទុកថាជា Lumia 850 របស់ Microsoft រួចមក ពេលនេះគេហទំព័រ gsmarena.com ក៏ទើបតែបានធ្វើការចែករំលែកបន្ថែម នូវរូបភាពមួយចំនួនរបស់គំរូស្មាតហ្វូននេះដែរ។

ក្នុងនោះនៅខាងឆ្វេងដៃម៉ូដែលពណ៌ស ស៊ុមព័ទ្ធជុំវិញតួស្មាតហ្វូន ពណ៌ទឹកមាសដែលយើងធ្លាប់បាន ដឹងពីមុន ហើយនោះ Lumia 850 បានបន្ថែមមួយពណ៌ផ្សេងទៀត ដែលមានស៊ុមព័ទ្ធតួស្មាតហ្វូន ពណ៌មាសក្រហម។ ដូចគ្នាទៅនោះដែរ ម៉ូដែលពណ៌ខ្មៅក៏មានពីរពណ៌សម្រាប់ជ្រើសរើសផងដែរ ក្នុងនោះម៉ូដែលមានស៊ុមព័ទ្ធជុំវិញ ពណ៌ទង់ដែង និងពណ៌លោហធាតុ ដូចទៅនឹង Lumia 830 ផងដែរ។


ដូចអ្វីដែលប្រភពព័ត៌មានបានចុះផ្សាយកាលពីពេលមុន Lumia 850 មានខ្នាតវិមាត្រ 155,9 x 77,23 x 6,92 mm បំពាក់អេក្រង់ទំហំ 5,7 inch បង្ហាញភាពច្បាស់ដល់កំរិត Full HD និងប្រើប្រាស់ chip Snapdragon 617។ ប្រភពព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត នោះគឺ Lumia 850 អាចនឹងបំពាក់នូវ Sensor ស្គែនប្រស្រីភ្នែក (Iris scanner) ៕

- អានអត្ថបទ៖ Apple ប្រកាសបង្ហាញ Top 25 Applications សម្រាប់ iPhone ល្អបំផុតប្រចាំឆ្នាំ 2015, តើមានអ្វីខ្លះទៅ?
-
អានអត្ថបទ៖ លេចចេញរូបរាង Lumia 850 មានកម្រាស់ស្តើង ស៊ុមព័ទ្ធតួស្មាតហ្វូន ធ្វើពីលោហធាតុ


ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Tinhte


Tags: Lumia 850 Microsoft Smartphone Hightech