CamNews

តារា 

អីយ៉ា! នៅសុខៗស្រាប់តែនាង Mint និង Kimberly...

ព័ត៌មានកំសាន្ត ៖ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានធ្វើឲ្យក្រុមអ្នកគាំទ្រប្លែកចិត្តមែនទែន ក្រោយពីបានឃើញតារាសម្តែងរួមផលិតកម្ម លោក Boy Pakorn បង្ហោះរូបថតមួយសន្លឹកដែលនៅក្នុងនោះក៏មានវត្តមានរបស់ តារាថៃ ២ ដួងដែលធ្លាប់មានជម្លោះជាមួយគ្នា គឺនាង Mint និង Kimberly នៅក្នុងរូបថតនោះផងដែរ ។​



ជាធម្មតា Fans សង្កេតឃើញថា ប្រសិនបើមានវត្តមាន នាង Kimberly គឺគ្មាននាង Mint ទេ ព្រោះអ្នកទាំងពីរធ្លាប់មានរឿងជាមួយគ្នានិង លោក Mark Prin ដែលជាមិត្តប្រុសរបស់នាង Kimberly ផងដែរ ដូច្នេះហើយទើបធ្វើឲ្យមិត្តរបស់តារាសម្តែងទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ប្រចាំប្រទេសថៃទាំង ២ ដួងនេះឃ្លាតឆ្ងាយពីគ្នា ។ តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលក្រុមអ្នកគាំទ្របានឃើញ តួឯកស្រីក្នុងរឿង "បេះដូងស្នេហ៍ពីរជាតិ" និងតួស្រីក្នុងរឿង "ហង្សបាក់ស្លាប" ថតរូបជុំគ្នាយ៉ាងស្និទ្ធស្នាលបែបនេះ ពួកគេក៏សប្បាយចិត្តដែរ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Kimberly Mark prin Margie rasri Yaya