CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះអាវុធ ដោយបាញ់បោះគ្រាប់ពិត ក្នុងវិទ្យាល័យ ស្លាប់មនុស្ស ២ នាក់ របួស ៤ នាក់

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីសក្នុងស្រុក គូសបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់សិស្សវិទ្យាល័យ ពីរនាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៤ នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល ក្រោយពីមានករណី ផ្ទុះអាវុធ ដោយមាន  ជា ការបាញ់បោះ    គ្រាប់ពិត វេលា     ព្រឹក ថ្ងៃសុក្រ ម្សិលមិញនេះ ក្នុងវិទ្យាល័យ Marysville Pilchuck High School  ភាគខាងជើង ក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក ។


គួរបញ្ជាក់ថា ក្រោយពីកើតហេតុភ្លាមៗ អាជ្ញាធរប្រចាំតំបន់ អះអាងអោយ ដឹង ថា ខ្មាន់កាំភ្លើងដែលជា សិស្សសាលាម្នាក់ មកពីក្រុង Marysville ភាគខាងជើង ឆៀងខាងលិច រដ្ឋ Washington បានស្លាប់បាត់ បង់ជីវិត ដោយសារតែការរាកៃ កាំភ្លើងបាញ់ខ្លួនឯង អំឡុងពេលដែល  បើ កការវាយប្រហារបាញ់គ្រាប់ ពិតទៅលើក្រុមសិស្ស ៥ នាក់ ដែលបានមានវត្តមាន នៅឯអាហារដ្ឋាន វិទ្យាល័យ ។សេចក្តីរាយការណ៍ អោយដឹងថា ជនរងគ្រោះ ជាសិស្ស ៤ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ  ភ្លាមៗ ខណៈ ៣​នាក់ រង របួសធ្ងន់ ។​


ហេតុការណ៍ គ្រោះថ្នាក់ មានជាការបាញ់បោះខាងលើនេះ បានកើតឡើង វេលាម៉ោង ១០ និង ៤៥នាទី ម៉ោងក្នុងស្រុក ។ ខ្សែ  អាថ៍វីដេអូ ថតបានដោយកាម៉េរ៉ាសុវត្ថិភាព បញ្ជាក់  អោយឃើញថា ក្រុមមន្រ្តីប៉ូ លីសភ្លាមៗនោះ បានហែហមសិស្សអោយមានការគេចខ្លួនចេញពីកន្លែងកើេតហេតុ ។

គួររំឭកថា វិទ្យាល័យមួយនេះ មានសិស្សសរុបដល់ទៅ ២,៥០០ នាក់ ។    យ៉ាង ណាមិញ គេហទំព័រផ្លូវ ការរបស់វិទ្យាល័យ បានបង្ហោះផ្សាយជាសារ គូសបញ្ជាក់អោយដឹង  រាល់ សិស្សានុសិស្សទាំងអស់ត្រូវ បានជម្លៀសខ្លួន ទៅកាន់វិហារសហគមន៍ នៅក្នុងតំបន់ ដោយ  នៅ ក្នុងនោះ រថយន្តប៊ើស នឹងទៅយក ពួកគេ ជាការជូនដំណើរត្រលប់ទៅផ្ទះរៀងៗខ្លួន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington