ព្រៃវែង ៖ ជនញៀនថ្នាំម្នាក់ ត្រូវបាន កម្លាំងនគរបាលមូលដ្ឋានចាប់ខ្លួន ក្រោយពី ធ្វើសកម្មភាពរំលោភទាំង បង្ខំទៅលើប្អូនស្រី បង្កើតរបស់ខ្លួនបានសម្រេច នៅចំណុចវាល ស្រែក្រោយផ្ទះជិតដំបូក ស្ថិតនៅភូមិច្រក ស្វាយ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្ដព្រៃវែង កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។
ស្នងការរងនគរបាលខេត្ដព្រៃវែង លោក សេង សុភក្ដិ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទនៅ រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ជនសង្ស័យរូប នេះ ធ្លាប់ទៅធ្វើការនៅប្រទេសថៃហើយ អាចជាប់ពាក់ ព័ន្ធការប្រព្រឹត្ដគ្រឿងញៀន លុះពេលមកស្រុកវិញ ក៏ប្រព្រឹត្ដសកម្មភាព មួយនេះតែម្ដងទៅលើប្អូនស្រីបង្កើតរបស់ ខ្លួន ។
លោកសេង សុភក្ដិ បានបញ្ជាក់ថា ជន សង្ស័យឈ្មោះអ៊ុត ឌឿន អាយុ២២ឆ្នាំ បាន គំរាមកំហែងនិងសំឡុតឪពុកម្ដាយ បងប្រុស របស់ខ្លួនពេញផ្ទះ ដោយគ្មាននរណាហ៊ានជា មួយវានោះឡើយ រួចក៏ចាប់អូសប្អូនស្រី ដែលមានឈ្មោះ អ ព អាយុ១៨ឆ្នាំ ទៅវាល ស្រែក្រោយផ្ទះជិតដំបូក ធ្វើសកម្មភាពរំលោភ បានសម្រេចតែម្ដង ។
ស្នងការរងនគរបាលរូបនេះ បានបន្ដថា ដោយទ្រាំមិនបានពីទង្វើបងប្រុសរបស់ខ្លួន បែបនេះ ទើបនារីរងគ្រោះបានដាក់ពាក្យ បណ្ដឹងទៅនគរបាលប៉ុស្ដិ៍ឃុំស្ដៅកោង រួចក៏ ចុះទៅធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានយក ទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល