CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ អស្ចារ្យខ្លាំង វិនាទី បាញ់បង្ហោះយានអវកាស Orion បានដោយជោគជ័យ ពីអង្គការ ណាសា

ព័ត៌មានអន្តរជាតិ ៖ នៅថ្ងៃសុក្រ ទី០៥ ខែធ្នូ យានអវកាស Orion ដែលនឹងត្រូវ ប្រើប្រាស់សម្រាប់ ដឹក មនុស្សទៅ   កាន់ភពព្រះអង្គារ នៅឆ្នាំ ២០២៥ នោះ ត្រូវបានបាញ់បង្ហោះ សាកល្បងដោយ ជោគ ជ័យ ហើយ ពីស្ថានីយ៍នៅក្នុងរដ្ឋផ្លូរីដា ភាគខាងត្បូង សហរដ្ឋអាម៉េរិក។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញ  ផ្សាយនៅថ្ងៃសៅរ៍ នេះទៀតថា នេះជាជំហានដ៏ធំមួយនៃ អង្គការ អវកាសអាម៉េរិក ដែលឈានទៅធ្វើការរុករកនៅទីអវកាសឆ្ងាយៗ ជាពិសេសនោះ ភពព្រះអង្គារ ដែល គេគ្រោងនឹងនាំមនុស្សទៅកាន់ទីនោះជាលើកដំបូង ក្នុងឆ្នាំ ២០២៥។

ប្រធានរដ្ឋបាល គ្រប់គ្រងការបាញ់បង្ហោះលោក ឆាឡែស បូលឌែន បាននិយាយកាលពីព្រឹក ថ្ងៃសុក្រ នោះថា “ថ្ងៃនេះ ការធ្វើតែស្តសាកល្បងរបស់ Orion គឺជាជំហានដ៏ធំមួយសម្រាប់ NASA និងជាជំហាន ដ៏ស្មុគស្មាញបំផុតរបស់យើងដើម្បីសម្រេចគោលដៅ  ទៅភពអង្គារ។ ក្រុម របស់យើងបានបំពេញ នូវ ការងារដ៏អស្ចារ្យ ក្នុងការបញ្ជូនយាន Orion នេះទៅកាន់ទីតាំងមួយ  ដែលត្រឹមត្រូវតាម ការកំណត់លើ ទីអវកាស។”



គួរបញ្ជាក់ថានេះជាជំហានទីមួយ ក្នុងចំណោម   ជំហានធំៗទាំង ៣ ដែលអង្គការណាសា ត្រូវអនុវត្តន៍ ដើម្បី ដឹក   នាំ មនុស្ស ទៅកាន់ភពព្រះអង្គារ ។ Orion    បានបាញ់ ទៅកាន់ ទីអវកាសក្នុងរយៈកម្ពស់ ៤៣០ គីឡូម៉ែត្រ ពីផ្ទៃផែនដី ដោយប្រើប្រាស់ គ្រាប់រ៉ុក្កែត Delta-IV។ វានឹងធ្វើដំណើរដំបូង ដោយគ្មាន មនុស្សជិះនៅលើនោះឡើយ (Orion Space Capsule អាច  ផ្ទុកមនុស្ស ៤នាក់) ដើម្បីបំពេញ ប្រតិបត្តិ ការ លើ  ទីអវកាស រយៈពេល ២១ថ្ងៃ។ ដំណើររបស់ វាគឺឆ្ងាយពី ស្ថានីយ៍អវកាសបច្ចុប្បន្ន ដោយអាច តស៊ូនឹង កម្តៅរហូតដល់ទៅ ២.២០០ អង្សារសេឯណោះ៕


ប្រភព ៖ ដើមអម្ពិល អ័រតេញូវ យូធូប ហ្គូហ្គល និង ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news USA United States Nasa Washington