CamNews

តារា 

ក្រោយរលូតកូនបានប៉ុន្មានខែ សុខភាពរបស់នាង Chompoo araya ហាក់បីដូចជា....

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីកូនដំបូងដែលទើបតែពពោះបានត្រឹមតែមួយខែ មិនទាន់បានឃើញពន្លឺព្រះអាទិត្យផង ស្រាប់តែបានចាកចេញទៅវិញដោយពោរពេញទៅដោយភាពសោកស្តាយ និងធ្វើឲ្យតារាថៃល្បីឈ្មោះមួយដួងនេះ ពិបាកចិត្តនិងអស់សង្ឃឹមជាខ្លាំង ។ 

ងាកពីការខូចចិត្តនិងគិតច្រើនអំពីរឿងនេះ Chompoo araya បានវិលត្រលប់មកថែទាំខ្លួននិងហាត់ប្រាណ ដើម្បីឲ្យមានសុខភាពល្អឡើងវិញ ព្រមទាំងបោះបង់ចោលការងារមួយចំនួនទៀតផង ព្រោះស្វាមីរបស់នាងមិនចង់ឲ្យនាងមានសម្ពាធក្នុងការងារ ម្យ៉ាងវិញចង់ឲ្យមានមើលថែទាំខ្លួនឲ្យបានច្រើនផង ។ 

ដោយយោងតាមការបង្ហោះរបស់តារាថៃរូបនេះនៅលើគណនី instagram របស់នាងជារឿយៗ មួយរយៈក្រោយពីរលូតកូន នាងហាក់បីដូចជាមានសុខភាពល្អឡើងវិញច្រើន ក្រោយពីទទួលបានការថែទាំយ៉ាងល្អឥតខ្ចោះពីស្វាមី និងឆ្លៀតពេលទំនេររបស់នាងទៅធ្វើលំហាត់ប្រាណនៅឃ្លឹបហាត់ប្រាណ ធ្វើការងារធម្មតាៗដែលមិនប៉ះពាល់ដល់សុខភាព ៕







ដោយ ៖ គន្ធា


ប្រភព ៖​ IG


Tags: Chompoo araya