CamNews

ព័ត៌មានអន្តរជាតិ 

ពីលុត បើកយន្តហោះ ដាច់យប់ ដាច់ខ្យល់ ស្លាប់ ពេលកំពុង បើកបរ​ វាសនា អ្នកដំណើរ ទៅជាយ៉ាងណា ?

ព័ត៌មានអន្តរជាតិ ៖  ពីលុតបើកយន្តហោះដាច់យប់ ហោះពីទីក្រុង Phoenix ទៅកាន់ទីក្រុង Bos - ton សហរដ្ឋអាមេរិកនោះ ត្រូវសង្គ្រោះបន្ទាន់ភ្លាមៗ អំឡុងពេលដែលហោះហើរ ប៉ុន្តែជាអកុ សល ពីលុតរូបនេះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ នេះបើយោងតាមការគូសបញ្ជាក់ ពីសំណាក់ ក្រុមហ៊ុនអាកាសចរណ៍ ។

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ The American Airlines ជា   លទ្ធផល បានចុះចតដោយសុវត្ថិ ភាពនៅពេលដែល សហពីលុត គ្រប់គ្រងស្ថានការណ៍បានជោគជ័យ និងបង្វែរគោលដៅ ចុះចត នៅក្នុងទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ។ អ្នកនាំពាក្យអោយ ក្រុមហ៊ុន    អាកាសចរណ៍ខាងលើ គូសបញ្ជាក់អោយដឹងថា ក្រុមហ៊ុនសូមចូលរួមរំលែក មរណៈទុក្ខដ៏ក្រៀមក្រំ លើកនេះ ជូនចំពោះ ក្រុមគ្រួសារនៃសព ។ យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ The American Airlines ជើងហោះហើរ 550 បានហោះចេញពីទីក្រុង Phoenix យប់រំលងអាធ្រាត្រថ្ងៃច័ន្ទ និង  គ្រោង នឹងចុះចត នៅព្រឹក ថ្ងៃទី ច័ន្ទ ព្រឹកថ្ងៃបន្ទាប់ ។

កាពីទែន ដែលជាពីលុត បើកបរយន្តហោះ ភ្លាមៗស្រាប់តែជួប  បញ្ហាប្រឈម ធ្លាក់ខ្លួនឈឺមួយរំ ពេច ដែលនាំអោយមានការហោះហើរបង្វែរទិសដៅ នេះបើយោង  តាមការស្រាយបំភ្លឺពីសំណាក់ លោកស្រី Michelle Mohr អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ ។ លោកស្រី បន្តអោយដឹងថា ពួក យើងពិតជាមានសមត្ថភាពខ្ពស់ និងជាក់លាក់ក្នុងការដោះស្រាយ ​បញ្ហាប្រឈមប្រការនេះ ដូច្នេះ ហើយទើបពួកយើងមានពីលុតដល់ទៅ ២ នាក់ នៅក្នុងបន្ទប់អ្នកបើកបរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA Airlines