CamNews

គណៈកម្មការមូលបត្រកម្ពុជា ប្រកាសបើកលក់មូលបត្រ ជាផ្លូវការ


គណៈកម្មការមូលបត្រកម្ពុជា The Cambodia Securities Exchange (CSX) បានចាប់ផ្ដើមការចេញ
លក់ហ៊ុនរបស់ខ្លួនកាលពីម៉ោង ០៩ និង ០៩ នាទីព្រឹកមិញនេះក្រោយរយៈពេល ៩ ខែនៃការប្រកាស
បើកជាផ្លូវការ។ កម្ពុជាបានប្រកាសបើកផ្សារមួលបត្រតាំងពីខែ កក្ដដា ឆ្នាំ ២០១១។ ការលក់ដូរមូល-
បត្រជាទូទៅគឺចាប់ពីម៉ោង ៨ ដល់ម៉ោង ១១ កន្លះព្រឹក។ ស្តុកដំបូងដែលគេបានដាក់លក់ជាទូទៅគឺ
ហ៊ុនរបស់រដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញដែលបានចេញហ៊ុនលក់ចំនួន ១៣ លានហ៊ុនឬ ១៥ ភាគ
រយនៃស្ថាប័នទាំងមូលហើយ ៨៥ ភាគរយទៀតគឺរដ្ឋនៅកាន់កាប់ដដែល ដោយក្នុងនោះហ៊ុនរបស់
រដ្ឋាករទឹកស្វ័យតមានតម្លៃ ៦៣០០រៀល ក្នុងមួយហ៊ុន។ តើលោកអ្នកគិតយ៉ាងណាចំពោះបញ្ហាលក់
ភាគហ៊ុនរបស់កម្ពុជាតើប្រជាជនកម្ពុជាអាចនឹងមានអ្នកបណ្ដាក់ទុនលើភាគហ៊ុនច្រើនឬទេ?

ដោយ៖ វឌ្ឍនា
ប្រភពពី៖ yahoo 


Tags: cambodia