CamNews

កីឡាអន្តរជាតិ 

Barcelona កាច់បំបាក់ AFC Ajex ៣-១ ជាការកំដៅសាច់ដុំត្រៀមខ្លួនប្រឈមមុខនឹង Real Madrid នៅចុងសប្ដាហ៍នេះ

ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួតរវាង Barcelona នឹង AFC Ajex កាលពីម្សិលមិញក្នុងរដូវកាល Champoins League ជោគជ័យត្រូវធ្លាក់ក្នុងកណ្ដាប់ដៃ Barcelona ត្រឹមពិន្ទុ ៣-១។

ស្ថិតក្នុងការលេងរបស់កីឡករខ្លាំងៗប្រចាំក្រុម Barcelona មិនបានខកចិត្ដនិងការប្រកួតនេះឡើយ តួយ៉ាង​ ត្រឹមតែជាការចាប់ផ្ដើមប្រកួតភ្លាម Neymar បានបំប៉ោងសំណាញ់ទីដៃគូរភាគី ១ គ្រាប់នៅនាទី​ទី៧ ចំណែក Lionel Messi នៅនាទីទី ២៤ និង Ramírez នៅនាទីទី ៩០ ។​

ថ្វីត្បិតការវាយប្រហាមានសន្ទុះខ្លាំង AFC Ajex មិនមានការភិតភ័យអ្វីទេ ផ្ទុយមកវិញ​ក្រុមក៏​ឈ្លាត​ ឱកាសបានសងមួយគ្រាប់វិញនៅនាទីទី ៨៨ ដោយកីឡាករ El Ghazi  ។​ សម្រាប់ការបរាជ័យលើក​នេះ​ AFC Ajex គឺជារឿងមួយដែលមិនសប្បាយចិត្ដឡើយ ពីព្រោះការឈានជើងចូល ទឹកដី Nou Camp មិន​ក៏មិនតិចដែរ បើតាមបទពិសោធន៍របស់គ្រូបង្វឹក  AFC Ajex ផ្ទាល់ គឺលោក  Frank de Boer ។ 

ជាការបង្វែរអារម្មណ៍នៃអ្នកទស្សនា ការប្រកួតលើកនេះ Barcelona ហាក់ដូចជាការកំដៅសាច់ដុំ ត្រៀម​ខ្លួន​ជួប​ជា​មួយ  Real​ Madrid នៅថ្ងៃសៅរ៍សប្ដាហ៏នេះ ដែល​ភាគី​ទាំងសង​ខាង​សុទ្ធ​សឹង​តែ​ជាក្រុម​ខ្លាំងៗ។​​​ជា​ពិសេស​​មួយរយៈពេលខ្លឺចុងក្រោយនេះ មានបន្ទុះព័ត៌មានច្រើនចេញពី Real Madrid ទាក់ទង​ប្រជា​ប្រិយ​​ភាព កីឡាករល្បីប្រចាំក្រុម​ គឺ Cristaino Ronaldo ។​ ដូច្នេះជាការតាមដាន រង់ចាំទស្សនា​ការប្រកួត រវាងក្រុម​ទាំង ២ ថាតើ Barcelona ឬក៏ Real Madrid ជាអ្នកខ្លាំង។ 





ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 

 

 


Tags: Sport News Barcelona ACF Ajex Champions League