CamNews

ព័ត៌មានជាតិ 

គណបក្ស នយោបាយថ្មីមួយទៀត បង្ហាញវត្តមាន ជាផ្លូវការ នៅថ្ងៃអាទិត្យនេះ

ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម-GDP) ដែលជាគណបក្សនយោបាយ ដ៏ថ្មីសន្លាងមួយនៅកម្ពុ ជា កើតចេញពីបណ្តុំបញ្ញវន្ត និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលនោះ នឹងបង្ហាញវត្តមានរបស់ខ្លួនជាផ្លូវការនៅថ្ងៃ អាទិត្យ ទី០២ ខែសីហា ឆ្នាំ២០១៥នេះហើយ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សមួយនេះ បានធ្វើសកម្មភាព​សាង ប្រជាប្រិយភាពជាមួយប្រជាពលរដ្ឋអស់រយៈពេលប្រមាណជិតមួយកន្លងមកហើយ។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ពិធីជួបជុំបង្ហាញវត្តមានជាសាធារណៈនេះ នឹងចាប់ផ្តើមធ្វើ នៅម៉ោង ៨ព្រឹក នៅផ្ទះលេខ៣៨, ផ្លូវ ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទន្ទឹមនឹងការ បង្ហាញវត្តមាន គណបក្សថ្មីមួយនេះ ក៏នឹងធ្វើសន្និសីទកាសែតលាតត្រដាងនូវព័ត៌មាននានា ជូនអ្នកព័ត៌មាន និង ​សាធារណជនផងដែរ។

លោក កែម ឡី អ្នកវិភាគសង្គម និងលោកបណ្ឌិត យ៉ង សាំងកុមា ដែលសុទ្ធជាបុគ្គលមានភាពលេចធ្លោក្នុងសង្គម  ហើយគេរំពឹងថា ជាស្ថាបនិក និងជាសមាជិកដ៏សំខាន់ នៃគណបក្សនយោបាយនេះ សុទ្ធតែបានចេញមុខមកបដិ  សេធដូចគ្នាថា ពួកលោកមិនជាប់ពាក់ព័ន្ធជាមួយគណបក្សថ្មីនេះទេ ពោលគឺគ្រាន់តែជាអ្នកតាម​ដាននូវដំណើរការ  បក្សនយោបាយថ្មីនេះ និងជួយបង្រៀនប្រជាពលរដ្ឋខ្មែរឲ្យយល់ និងចេះធ្វើនយោ បាយតែប៉ុណ្ណោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP