CamNews

យានយន្ត 

ងាកមកមើលស៊េរីថ្មីទៀតហើយ របស់ក្រុមហ៊ុន Hyundai នោះគឺ Hyundai Sonata ស៊េរី 2015

យានយន្ដ៖ ងាកមកមើលក្រុមហ៊ុន​ Hyundai  វិញម្ដង ដែលកន្លងមកប្រិយមិត្ដតែងតែដឹងថា ជាក្រុមហ៊ុន ដែលផ្ដោតសំខាន់លើការផលិតរថយន្ដប្រភេទ ធន់ធ្ងន់ និង គ្រឿងចក្រផ្សេងៗ មិនសូវឃើញមានការផលិត​រថយន្ដទំនើបនេាះទេ ។ ប៉ុន្ដែស្របនឹងការសម្លឹងឃើញដូច្នោះ មិនមែនថាក្រុមហ៊ុន​មិនផលិតរថយន្ដប្រណិត​នោះទេ គឺក្រុមហ៊ុនក៏បានសម្រេចស្នាដៃ​មួយចំនួនតូចផងដែរ ប៉ុន្ដែពេលនេះ យើងខ្ញុំសូមលើកយកតែ មួយ​ម៉ូដែលមកបង្ហាញប៉ុណ្ណោះ នោះគឺ Hyundai Sonata 2015  ។ 


Hyundai Sonata ស៊េរីឆ្នាំ 2015 គឺជាម៉ូដែលរថយន្ដទំនើបមួយប្រភេទ ក្នុងចំនោមផលិតផលប្រណិតទាំងអស់​របស់ក្រុមហ៊ុន Hyundai ដែលត្រូវបានគេព្យាយាមចង់ស្គាល់ និង ដឹង ពីគំនិតច្នៃប្រឌិតរបស់​រូបរាងរថ​យន្ដ ក្រោយពីបានយល់ច្បាស់ពី សមត្ថភាពរបស់ ស៊េរីឆ្នាំ នីមួយៗកន្លងមក ដែលបង្ហាញពីភាពអស្ចារ្យ​​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ទាំងអស់ មានការពេញចិត្ដពេញថ្លើម ស្ទើតែមិនអាចបកស្រាយបាន។ រហូតមក​​ដល់​កា​រ​វិវត្ដន៍នៃសម័យកាលកាន់តែជឿនថែមទៀតនោះ ការរំពឹងទុកក៏កាន់តែ មានអំណាចខ្លាំងឡើង ជាងរាល់ដង​ទៅទៀត ។ 

 

យោងតាមការបកស្រាយរបស់គេហទំព័រពាណិជ្ជកម្មអន្ដរជាតិ បានបញ្ជាក់ឲ្យដឹងថា សម្រាប់​រថយន្ដស៊េរី​ថ្មីនៃម៉ូដែលចាស់​ Hyundai Sonata មិនសូវមានការប្រែប្រួលថ្មីនៃការដាក់បញ្ចូលបច្ចេកវិទ្យាទំនើបនេះទេ​​គ្រប់យ៉ាងគ្រាន់តែរៀបចំឡើងវិញនូវអ្វីដែលមាន និង ធ្វើឲ្យមានទំនើបភាពប៉ុណ្ណោះ ពីព្រោះប្រព័ន្ធនៃការ​គ្រប់គ្រង រថយន្ដបានបំពាក់រួចរាល់សព្វគ្រប់អស់ហើយ ដូច្នោះគ្រាន់តែបន្ថែមទំនើបភាពចូលទៅបានជា​ការស្រេច ។ 

ប៉ុន្ដែអ្វីដែលក្រុមហ៊ុនចង់អួតបង្ហាញប្រិយមិត្ដ ឲ្យមានការភ្ញាក់ឡើងកាន់តែច្បាស់នោះគឺ ការប្រែប្រួល ទម្រង់រូបរាង និង ម៉ូត ខុសពីស៊េរីមុនៗ ។ ដោយឡែកការបកស្រាយរបស់ក្រុមហ៊ុម បានលើកឡើងថា​​ ការច្នៃម៉ូត របស់ម៉ូដែលនេះ ត្រូវបានប្រែទាំងស្រុង ដោយការកែទម្រង់ចង្កៀង មុខក្រោយ និង លក្ខណៈ​រូបរាងទាំងមូលឲ្យកាន់តែមានភាពសង្ហាជាងមុន ។ ហើយមាឌរបស់​ រថយន្ដ ត្រូវបានធ្វើការពង្រីក មាន​ទំហំធំជាងមុន អាចនិយាយបានថា មានលក្ខណៈធំទូលាយ ល្អប្រសើរសម្រាប់អ្នកដំណើរមាឌធំ ហើយ ខ្ពស់។ 

ចំពោះថាមពលកម្លាំងវិញ Hyundai Sonata 2015 ប្រភេទម៉ាស៊ីនស្ព័ត​ ដែលមានទម្ងន់ជាង ២ តោន ផ្ដំឡើងជាមួយថាមពល ៤ ម៉ាស៊ីន ត្រូវនឹងខ្នាតរង្វាស់ ២.៤ liter និង ១៨៥ សេះ ។ សម្រាប់ប្រព័ន្ធហាយ​ប្រ៊ីត​ ក្រុមហ៊ុននូវតែបន្ដការដំណើរជាមួយស៊េរីនេះដដែល ។ ចំពោះតម្លៃរបស់រថយន្ដវិញជាមធ្យមគឺ ២៤២៥១ ដុល្លារ ។ ទស្សនារូបភាពបន្ថែម៖ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ edmunds


Tags: Vehicle Hyundai Sonata 2015