CamNews

រថយន្ត 

Toyota Avalon 2015 ពិតជាទំនើបទាន់សម័យ ហើយប្លែកទៀតផង

យានយន្ដ៖ បង្ហាញខ្លួនឲ្យកាន់តែថ្មីទៀតហើយ ជា​មួយក្រុមហ៊ុន​ផលិតរថយន្ដ តូយូតា ដែលលោកអ្នកធ្លាប់​បានស្គាល់និង​គាំទ្រ យ៉ាងខ្លាំង​ គ្រប់ម៉ូដែល​ផលិតផល​ រហូតមកទល់ពេលនេះ ក្រុមហ៊ុន​ សូមលើក​យក​​នូវម៉ូដែល​ទំនើប សម្រាប់ឆ្នាំ ២០១៥ នោះគឺ Toyota Avalon ​2015 ធានាថាប្លែក ទាក់ទាញ និង​ ទាន់សម័យ។​

តើមានអ្វីខ្លះដែល ផ្លាស់ប្ដូរចំណាប់អារម្មណ៍អតិថិជន ? បើទោះបីជា មានតិចឬច្រើននោះ ក្រុមហ៊ុន នៅ​តែរក្សា នូវសេចក្ដីអះអាងដដែលថា រថយន្ដ​ស៊េរីថ្មីដែលលើកឡើង នៅពេលនេះ មានលក្ខណៈប្លែក​គ្នា​ពីស៊េរីមុនៗ ដែលប្រិយមិត្ដ គាំទ្រធ្លាប់ស្គាល់ច្បាស់ហើយ​ ​រូបរាង កម្លាំង និង គុណភាពម៉ាស៊ីន ព្រមទាំង ប្រព័ន្ធ​ ហាយប្រ៊ីត ។ 

លក្ខណៈសម្បត្ដិដ៏អស្ចារ្យរបស់ Toyota Avalon ​2015 ត្រូវបានក្រុមហ៊ុន លើកឡើងថា ជាប្រភេទរថយន្ដទំនើប លំដាប់ថ្នាក់ខ្ពស់ ដែលផ្ដល់អត្ថិភាពដល់ប្រិយមិត្ដ ២ ជម្រើស ដែលជម្រើសទី ១ រថយន្ដប្រើសមាសភាព ៦ ម៉ាស៊ីន (V6) ខ្នាតរង្វាស់ ៣.៥ liter គ្រប់គ្រងដោយប្រព័ន្ធលេខ អូតូ ស្មើនឹង ៦ លេខប៉ុន្ដែមិន​ប្រើ​ប្រព័ន្ធហាយប្រ៊ីនេាះទេ។ ចំណែកជម្រើសទី ២ ប្រើសមាសភាព ៤ ម៉ាស៊ីន​ខ្នាតរង្វាស់ ២.៥ liter ប្រើ​ប្រព័ន្ធលេខ​ដូចគ្នា ប៉ុន្ដែគ្រប់គ្រងដោយប្រព័ន្ធហាយប្រ៊ីត​ ។ ហើយសម្រាប់តម្លៃវិញគឺ ៤៣០០០ ដុល្លារ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ toyotacars2015

 


Tags: Vehicle 2015 Toyota Avalon