CamNews

តារា 

Fans បារម្ភខ្លាំង ក្រោយនាង Chompoo ជួបរឿងបែបនេះ បន្ទាប់ពី ពពោះទើបតែមិនបានប៉ុន្មានសប្តាហ៍ផង

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីធ្លាប់រលូតកូនម្តងរួចមកហើយបានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានដឹងថា នាងមានកូនជាថ្មីម្តងទៀត ខណៈសុខភាពហាក់បីដូចជាមិនទាន់រឹងមាំស្រួលបួលនៅឡើយទេ ។ 

អ្វីដែលកាន់តែធ្វើឲ្យ Fans ជាច្រើនដែលស្រលាញ់និងចូលចិត្តការសម្តែងរបស់នាង Chompoo araya កាន់តែបារម្ភនោះគឺ ពេលនេះសម្បុរសស្បែករបស់នាង ហាក់មានសភាពប្រែប្រួល ហើយស្រអាប់តែម្តង ក្រោយពីពពោះទើបតែបាន​ ជាង ៩ សប្តាហ៏ប៉ុណ្ណោះ ។ ដោយសារតែមូលហេតុនេះហើយបានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ ព្រោះខ្លាចប៉ះពាល់ដល់សុខភាពរបស់តារាស្រីរូបនេះ ។ 

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការព្រួយបារម្ភរបស់ Fans ហាក់មិនបានឃើញភរិយាសេដ្ឋីប្រាក់លាន នាង Chompoo araya ចេញមុខបកស្រាយទាល់តែសោះថា មានរឿងអ្វីកើតឡើងយ៉ាងពិតប្រាកដចំពោះរូបនាង ។ ដូច្នេះហើយមានតែរង់ចាំការបកស្រាយរបស់តារាស្រីមិនចេះចាស់រូបនេះទាំងអស់គ្នា ៕

-ចុចអាន ៖ ញាក់សាច់! ក្រោយបានឃើញម្តាយបង្កើតរបស់នាង Chompoo មុខមាត់ដូចគ្នាបេះបិទ!







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Chompoo araya