CamNews

ព័ត៌មានជាតិ 

រថយន្តដឹក កម្មករ ឡឥដ្ឋបើកលឿន ក្រឡាប់ផ្ងារជើងឡើងលើ បណ្តាលឲ្យកម្មករ ស្លាប់ និងរងរបួស

បាត់ដំបង ៖ រថយន្តធុនធំ ១គ្រឿងបានដឹក កម្មករឡឥដ្ឋ ដើម្បីយកឥដ្ឋ ទៅដាក់ឲ្យម៉ូយ ពេលត្រឡប់ មកវិញ បើកក្នុងល្បឿនលឿន បានគេចពីម៉ូតូ ជាន់ហ្រ្វាំង មិនជាប់ក៏ក្រឡាប់ខ្លួនឯង បណ្តាលឲ្យកម្មករ ស្លាប់ម្នាក់និង ៧នាក់រងរបួស កាលពីល្ងាចម៉ោង៥និង៥៥នាទី ល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយ ផ្លូវជាតិ លេខ៥ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ។ អ្នករបួសត្រូវបានដឹក ទៅសង្រ្គោះនៅ មន្ទីរពេទ្យខេត្ត ឯអ្នកស្លាប់ បានប្រគល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

  ប្រភពពីសមត្ថកិច្ចមូលដ្ឋាន នៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីល្ងាចម៉ោង៥និង ៥៥នាទីល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគីស្រុកថ្មគោល មាន រថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌សលាយខៀវ បានដឹកកម្មករគិត ទាំងអ្នកបើកបរមាន៨នាក់ដឹកឥដ្ឋឲ្យម៉ូយ ពេល​ត្រឡប់មកវិញរថយន្តទទេ ក៏បើកក្នុងល្បឿនលឿន លុះដល់កន្លែង កើតហេតុស្រាប់តែមានម៉ូតូ១ គ្រឿង បើក​ច្រាស់ទិសគ្នាលឿនដូចគ្នា ពេលនោះរថយន្តដឹកកម្មករបានបួងចង្កូតគេចម៉ូតូហើយជាន់ហ្រ្វាំងមិនស៊ីក៏ជ្រុល​ក្រឡាប់ខ្លួនឯងកិនជនរងគ្រោះ ផុង លីដា ហៅ ង៉ោល ភេទស្រីអាយុ២៥ឆ្នាំ រស់នៅភូមិស្វាយជ្រុំឃុំ​អូរតាគី​ស្រុកថ្មគោល ត្រូវរថយន្តកិនសង្កត់ដាច់ក្បាលស្លាប់ភ្លាមៗ និង៧នាក់ទៀត រស់នៅភូមិជាមួយគ្នា គិតទាំងអ្នក បើកបរ បានរបួសធ្ងន់និងស្រាល ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យខេត្ត ។ ចំណែកអ្នកស្លាប់ ត្រូវបានសមត្ថកិច្ច ជួយដឹកយកទៅប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia batambong