CamNews

ព័ត៌មានអន្តរជាតិ 

ន៎ុះ ៖ ថៃផ្ទុះ Mers សាជាថ្មី បន្ទាប់ពី ពលរដ្ឋ ចូលរួម បុណ្យ Hajj នៅ អារ៉ាប់ ??

ព័ត៌មានអន្តរជាតិ ៖​ ពលរដ្ឋថៃ ម្នាក់ ដែលទើបតែត្រលប់មកពីកម្មវិធីបុណ្យសាសនា​ម៉ូស្លឹម Hajj ធំ បំផុតប្រចាំឆ្នាំ នៅក្នុងទីក្រុង Mecca នោះ រងនូវមន្ទិលសង្ស័យថា បានឆ្លងវីរុស ផ្លូវដង្ហើម Mers ឬ Middle East Respiratory Syndrome (MERS) នេះបើយោងតាម ​​ សេចក្តីប្រកាស  ពីការិយាល័យ សុខាភិបាលខេត្ត Yala អំឡុងថ្ងៃព្រហស្បត្តិ៍ ទី ៩ តុលា កន្លងទៅនេះ​។


ស្ថិតនៅក្នុងវ័យ ៦២ ឆ្នាំ លោកតាម្នាក់ បច្ចុប្បន្ន ត្រូវអាជ្ញាធរ  ប្រទេសថៃ រក្សាទុកលោក អោយនៅ ដាច់ដោយឡែកពីគេ នៅឯមជ្ឈមណ្ឌលព្យាបាលជម្ងឺ ពិសេស   រង់ចាំ   ការធ្វើតេស្ត៍ ធ្វើកោសល្យវិ ច័យរកវីរុសផ្លូវដង្ហើម ពីមជ្ឈមបូពាហ៍ Mers ។ គួររំឮកថា​ មន្ទិល សង្ស័យ នៃការឆ្លងវីរុសផ្លូវដង្ហើម Mers លើកនេះ គឺជាករណីសង្ស័យ​លើកទី ២ ហើយ ក្នុងរយៈពេល  ត្រឹមតែ ២ ថ្ងៃតែប៉ុណ្ណោះ ក្នុង នោះករណីទី ១ ស្រ្តីវ័យ ៥៩ ឆ្នាំម្នាក់ គឺជាជនសង្ស័យដំបូងថា អាច  ឆ្លងវីរុស   Mers បច្ចុប្បន្នភាព កំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ ខណៈមានរោគសញ្ញា ក្អក ពិបាក   ដកដង្ហើម និង ក្តៅខ្លួនខ្លាំង ជាដើម ។


គួររំឮកថា ឆ្នាំនេះ ពលរដ្ឋថៃ ប្រមាណ ១០,៤០០ នាក់ បាន ទៅ  ចូល  រួម   កម្មវិធីបុណ្យសាសនា ម៉ូស្លឹមធំបំផុតប្រចាំ​ឆ្នាំ Hajj នៅទីក្រុង Mecca ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីឌ ខណៈរំពឹងទុកថាពូកគេ ទាំងអស់គ្នា នឹងវិលមកកាន់មាតុប្រទេសវិញ នាចុងខែតុលានេះ ។ គួរបញ្ជាក់ថាករណីឆ្លងវីរុសផ្លូវ ដង្ហើម Mers គឺមានប្រភពផ្ទុះចេញពី តំបន់មជ្ឈឹមបូពាហ៍ ជាពិសេស ពីប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីដ តែម្តង ។ របាយការណ៍បញ្ជាក់អោយដឹងថា វីរុស MERS Corona គឺ  ជាពពួកវីរុស  តែមួយជាមួយ នឹងវីរុស corona ដែលមាននៅក្នុងជម្ងឺ SARS ផ្ទុះឡើង   នៅអាស៊ី  ឆ្នាំ  ២០០៣ ។ អាត្រាអ្នកស្លាប់ ដោយជម្ងឺ Mers គឺខ្ពស់ជាង អត្រាអ្នកស្លាប់ដោយការ វាយ ប្រហារជម្ងឺ SARS ខណៈបច្ចុប្បន្នភាព Mers ពុំទាន់មានវ៉ាក់សាំងព្យាបាលនោះទេ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Mers