CamNews

តារា 

ថានាង Chompoo ទៅអាយុច្រើនមុខក្មេង ប៉ុន្តែមិត្តរបស់នាង អាយុច្រើនជាងនាងទៀត ហើយមុខក៏ក្មេងជាងនាងទៀត

ព័ត៌មានកំសាន្ត ៖ មិត្តភក្តិម្នាក់របស់តារាសម្តែងថៃល្បីឈ្មោះ នាង Chompoo araya ដែលធ្លាប់បានចេញមុខនៅលើគេហទំព័ររបស់ប្រទេសថៃជាច្រើន ដោយសារតែនាងត្រូវបានតារាថៃនេះផ្ទេរឱកាសការងារឲ្យនាងជំនួស ខណៈពេលដែលតារាស្រីវ័យ ៣៥ ឆ្នាំ ចង់សម្រាកដើម្បីថែទាំសុខភាពកូនក្នុងផ្ទៃ និងខ្លួនឯងសិន ទើបសម្រេចចិត្តផ្អាកការងារបែបនេះ ហើយផ្ទេរទៅមិត្តរបស់ខ្លួនសិន ។ 

នាង Cris Horwang ត្រូវបានប្រជាជនថៃស្គាល់ថា គឺជាតារាស្រីល្បីឈ្មោះជំនាន់នាង Chompoo araya ហើយអ្នកទាំងពីរគឺជាមិត្តនឹងគ្នា ។ តារាថៃជើងចាស់មួយដួងនេះគឺ មានអាយុច្រើនជាង នាង Chompoo araya មួយឆ្នាំ គឺនាងអាយុដល់ទៅ ៣៦ ឆ្នាំហើយ ប៉ុន្តែមុខមាត់និងសម្បុរស្បែកគឺមិនចាស់ទៅតាមអាយុរបស់នាងនោះឡើយ ។ បើនិយាយឲ្យចំទៅថានាង Chompoo ទៅអាយុច្រើនមុខក្មេង ប៉ុន្តែមិត្តរបស់នាង អាយុច្រើនជាងនាងទៀត ហើយមុខក៏ក្មេងនាងជាងទៀត ពិតជាពូកកែក្នុងការថែរក្សាសម្រស់មែន ៕


១​. នាង Cris Horwang





២. នាង Chompoo araya




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Kapook


Tags: Chompoo araya Yaya Cris Horwang