CamNews

ព័ត៌មានជាតិ 

រថយន្តដឹកដី កិនក្បាល បុរសម្នាក់ បែកធ្លាយខួរស្លាប់ នៅមុខ វិទ្យាល័យ សាមគ្គី ជា ស៊ីម

ភ្នំពេញ ៖ រថយន្តដឹកដី មួយគ្រឿង បានកិនបុរសម្នាក់ ខណៈ កំពុងជិះម៉ូតូ ស្ថិតនៅលើផ្លូវលេខ ២៧១ មុខវិទ្យាល័យសាមគ្គី ជា ស៊ីម សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជ្រែ ណាល ស្នាក់នៅម្តុំ ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែន​ជ័យ ។ មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ១២៥ មួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1A-5869 និងមានអ្នកជិះ ពីក្រោយ២នាក់ ដែលរងរបួសធ្ងន់ស្រាល ។

សមត្ថកិច្ច បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូ ដឹកអ្នកជិះពីក្រោយ ទាំង២នាក់ ពីទិសដៅ ស្ពានអាកាស ស្ទឹងមានជ័យ ស្រាប់តែដល់ចំណុចកើតហេតុ បានប្រជែង រថយន្តដឹកដី ពេលនោះក៏ទាក់ដៃចង្កូត ដួលទៅក្រោមកង់ រថយន្ត បណ្តាលឲ្យកិនស្លាប់តែម្តង។

យ៉ាងណាក៏ដោយ អ្នកបើករថយន្ត ដែលជាមនុស្សស្រី ត្រូវបានសមត្ថកិច្ចធ្វើការ ឃាត់ខ្លួន និងនាំយករថយន្ត យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការ ដោះស្រាយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP