CamNews

ព័ត៌មានជាតិ 

កម្លាំងនគរបាល អន្តោប្រវេសន៏ កំពុងចុះត្រួតពិនិត្យ ជនជាតិចិន នៅសណ្ឋាគារ Luxury World

ភ្នំពេញ : កម្លាំងនគរបាល នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៏ ក្រសួងមហាផ្ទៃ នៅវេលាម៉ោង ២និង​៣០​នាទី ​រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥នេះ កំពុងចុះត្រួតពិនិត្យ មើលលិខិតស្នាមផ្សេងៗ របស់ជន​ជាតិ​ចិន នៅសណ្ឋាគារ Luxury World តាមផ្លូវ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

កម្លាំងសមត្ថកិច្ចបានសម្រេចឃាត់ខ្លួន នារីជនជាតិវៀតណាមចំនួន ៧នាក់ ដែលគ្មានលិខិតស្នាមត្រឹមត្រូវ ខណៈជនជាតិតៃវ៉ាន់ ដែលស្នាក់នៅសណ្ឋាគារនោះ គឺមានឯកសារត្រឹមត្រូវទាំងអស់។

ក្រោយឃាត់ខ្លួននារីបម្រើខារ៉ាអូខេ និងម៉ាស្សាទាំង ៧នាក់ ត្រូវបានដឹកបញ្ជូនភ្លាមៗ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តការសួរនាំ និងបណ្តេញចេញពីប្រទេសកម្ពុជា៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP