CamNews

តារា 

តារាសម្តែង​​សិង្ហ​បុរី នាង Rebecca Lim ​ប្រ​កាស​​​លា​ឈប់​ពី​ការ​សម្តែង គួរ​ឲ្យ​ភ្ញាក់​ផ្អើល

(សិង្ហបុរី )៖ នាង Rebecca Lim តារាសម្តែងស្រីដ៏ស្រស់សោភាម្នាក់ នៅសិង្ហបុរី បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលជាខ្លាំង ​ស្រាប់តែនៅសុខៗ នាងចេញមុខប្រកាស នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ថា នាងនឹងលាឈប់ពីការសម្តែង នាពេលឆាប់ៗនេះហើយ តែមិនបញ្ជាក់ពីមូលហេតុច្បា ស់លាស់នោះទេ។

តាមរយៈទំព័រហ្វេសប៊ុក របស់តារាស្រីរូបនេះបានសរសេរ ជាភាសាអង់គ្លេសថា«Hi everyone. I've decided to do something that will change my life
​I have been thinking about it for a while now as I know it has to be done ​Yes, I am retiring." Not much is known about her reasons yet, but Rebecca adds. ​I know you may have questions for me and I will answer them real soon.»។ ប៉ុន្តែនាងបញ្ជាក់ថា នឹងបង្ហាញពីការពិត នាពេលឆាប់ៗផងដែរ។

នាង Rebecca Lim គឺជាតារាស្រីវ័យ២៩ឆ្នាំម្នាក់ ដែលធ្លាប់បានទទួលពានរង្វាន់ ជាតារាសម្តែងស្រីដ៏ល្អបំផុត កាលពីឆ្នាំ២០១៥ កន្លងទៅ ហើយនាងក៏បានជាប់ឈ្មោះ ជាតារាទទួលបានប្រជាប្រិយភាពម្នាក់ នាំមុខគេផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលធ្វើឲ្យមហាជនជាអ្នកគាំទ្រនិយាយ ថា ប្រសិនបើតារាស្រីរូបនេះ លា​ឈប់សម្តែងមែននោះ ពិតជាគួរឲ្យស្តាយ ទេពកោសល្យ និងរូបសម្រស់របស់នាងណាស់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Rebecca Lim