CamNews

ទូរស័ព្ទ 

Samsung បញ្ចេញវីដេអូ "ប្រហារ" iPhone ថ្មី ព្រោះគ្មានមុខងារ សាកថ្មមិនប្រើខ្សែ

មិនត្រឹមតែ Oppo នោះទេដែលបានបង្អាប់ផលិតផលថ្មីរបស់ Apple តែ Samsung ក៏បានប្រើ
វិធីនេះដើម្បីអួតពីផលិតផលរបស់ខ្លួន។

បន្ទាប់ពីបញ្ហាទាក់ទិននឹងមុខងារ “Screen Flash” ដែលធ្លាប់បានប្រើនៅលើស្មាតហ្វូនរបស់
Oppo ក្រុមហ៊ុន Apple បច្ចុប្បន្ន កំពុងតែបាន Samsung "ជាន់ពន្លិច" ក្នុងវីដេអូឃោសនាថ្មីមួយ
ដែល ត្រូវបានក្រុមហ៊ុនបញ្ចេញជាសាធារណៈកាលពីពេលថ្មីៗនេះ។ វីដែអូនេះ និយាយអំពី ការបញ្ចូលថាមពលថ្មដោយមិនប្រើខ្សែនៅលើ Galaxy S6 edge plus និង Note 5 ដែលជា
មុខងារមួយមិនមាននៅលើស្មាតហ្វូនថ្មីបំផុតរបស់ Apple។

iPhone ថ្មីបំផុតរបស់ Apple នៅតែប្រើវីធីចាស់ ក្នុងការសាកថ្មិ

ខ្លឹមសារនៃវីដេអូនេះ មិនត្រឹមតែជាការបង្អាប់ផលិតផលថ្មីរបស់ Apple តែវាក៏ជារូបភាពមួយ
នៃការឃោសនារបស់ Samsung អំពីមុខងារបញ្ចូលថាមពលថ្មដោយមិនប្រើខ្សែនៅលើ Galaxy
S6 edge plus នៃក្រុមហ៊ុននេះ។ ចំណងជើងនៃវិដេអូនេះ ដាក់ថា "វាមិនមែនជាទូរសព្ទ វាជា
ហ្គាឡាក់ស៊ី"។ ពោលគឺ Galaxy S6 edge plus និង Note 5 អាចបញ្ចូលថាមពលបានឆាប់
នៅពេលដាក់ទៅលើ dock សាកថ្ម ចំណែក iPhone 6s បានត្រឹមតែប្រើប្រាស់វិធីសាកថ្មតាម
បែបបទចាស់។

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Tech


Tags: Samsung iPhone 6S សាកថ្មមិនប្រើខ្សែ បង្អាប់ Samsung បង្អាប់ Apple