CamNews

ព័ត៌មានជាតិ 

តុលាការ ខេត្ដបាត់ដំបង សម្រេចឃុំខ្លួនស្ដ្រី ដែលស្រវឹងលេចនោមដាក់ខោ ជេរប្រមាថសមត្ថកិច្ច ដាក់ពន្ធនាគារ

បាត់ដំបង ៖ ក្រោយបញ្ចប់ការសួរនាំ អស់រយៈពេលជាង២ម៉ោងរួចមក ទីបំផុតចៅក្រមស៊ើបសួរ សាលាដំបូង ខេត្ដបាត់ដំបង នៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ បានចេញដីកាឃុំខ្លួន ស្ដ្រីដែលស្រវឹង លេចនោមដាក់ខោ ជេរប្រមាថសមត្ថកិច្ច ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្នហើយ ។

មន្ដ្រីសាលាដំបូង ខេត្ដបាត់ដំបង បានប្រាប់ថា ស្ដ្រីសុ ដាម៉ុន អាយុ៤១ឆ្នាំ ដែលត្រូវ សមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៥ ពាក់ព័ន្ធការជេរប្រមាថកាតទាន ទៅលើនគរបាលនៅ ស្រុកសំពៅ​លូន កាលពី អំឡុងខែកញ្ញានោះ ត្រូវបានព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ រួចបញ្ជូនទៅសំណុំរឿង ទៅ​ដៃចៅក្រម ក៏សម្រេចឃុំខ្លួនតែម្ដងរង់ ចាំការកាត់ទោសនៅពេលក្រោយ ។

សូមជំរាបថា ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចបានរៀបរាប់ថា ដំបូងគេឃើញមានរថយន្ត មួយគ្រឿងម៉ាក Audi Q7 ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2AG-7576 បានបើកបរយ៉ាងលឿនដោយស្ត្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៥៧B ដោយមានសភាពរេពេញផ្លូវ។

លុះទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានរេចង្កូត ទៅបុកអ្នកជិះកង់ម្នាក់ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យជនរងគ្រោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ ដោយឡែករថយន្តបង្កហេតុ បានព្យាយាមបើករត់គេចចេញ ពីចំណុចកើតហេតុ តែត្រូវកម្លាំងសមត្ថកិច្ច មូលដ្ឋានតាមប្រមាញ់ និងឃាត់បានភ្លាមៗតែម្តង។

ស្ត្រីដែលជើងខ្លាំងជេរ ប្រមាថសមត្ថកិច្ចបានអះអាងថា ខ្លួនមានឈ្មោះ សូ ដាម៉ា អាយុប្រហែលជាង​៤០ឆ្នាំ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia batambong