CamNews

តារា 

តើនាង Chompoo កើតរឿងអ្វីឡើង ក្រោយពពោះកូនលើកទីពីរ រហូតដល់ថ្នាក់...??

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីមានគេហទំព័រជាច្រើនបានចុះផ្សាយទាំងក្នុងនិងក្រៅប្រទេសថា SUPERSTAR (កំពូលតារា) សម្តែងស្រី នាង Chompoo araya មានផ្ទៃពោះជាង ២ ខែ ក៏មានអ្នកសិល្បៈរួមការងារជាច្រើនរូបនៅក្នុងប្រទេសថៃបាននាំគ្នាទៅចូលរួមអបអរសាទរដោយផ្ទាល់តែម្តង ដល់តារាស្រីលំដាប់ជួរមុខរូបនេះ ។ 

បន្ទាប់ពីកូនដំបូងត្រូវបានរលូតក្រោយពពោះមិនបានប៉ុន្មានផង បានធ្វើឲ្យនាង Chompoo និងស្វាមីការសោកស្តាយយ៉ាងខ្លាំង ប៉ុន្តែសម្រាប់កូនក្រោយនេះ ប្តីប្រពន្ធមួយគូនេះនឹងប្រុងប្រយ័ត្នជាងមុនឲ្យបានច្រើន ដើម្បីកុំឲ្យជួបរឿងដូចកាលពីលើកមុនទៀត ។ 

នៅក្នុងនោះផងដែរ គេក៏បានសង្កេតឃើញថា ការពពោះជាលើកទីពីររបស់នាង Chompoo ត្រូវបានស្វាមីនាំទៅមន្ទីរពេទ្យជាញឹកញយដើម្បីពិនិត្យសុខភាពឲ្យបានទៀងទាត់ព្រោះ មិនចង់ឲ្យមានការធ្វេសប្រហេសណាមួយកើតឡើង ។ ជាងនេះទៅតារាម៉ូដែលថៃភេទទី ៣ ក៏បានបង្ហោះមុខនៅក្នុងមន្ទីរពេទ្យដែលនាង Chompoo ស្នាក់នៅ ដោយបង្កការភ្ញាក់ផ្អើលជាមួយនិងប៉េងប៉ោងជាច្រើន និងរបស់ឆ្ងាញ់ៗជាច្រើន ដើម្បីប៉ូវសុខភាពដល់តារាស្រីរូបនេះនិងកូនក្នុងផ្ទៃផងដែរ ៕

-ចុចអាន ៖ នាង Chompoo កំពុងធ្វើឲ្យអ្នកគាំទ្រមានចម្ងល់រឿងមួយ ក្រោយពពោះបានជាង ៩ សប្តាហ៍!







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Chompoo araya