ភ្នំពេញ ៖ កម្លាំងកង រាជអាវុធហត្ថ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ០០និង២០នាទី យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ បង្ក្រាបទីតាំងប្រើប្រាស់ គ្រឿងញៀន នៅចំណុចផ្ទះ ដែលមានយីហោ អូ យេសផ្ទះលេខ១៧ ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
មន្រ្តី អ ហ ខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែល ពាក់ព័ន្ធគ្រឿងញៀន ដែលឃាត់ខ្លួន រួមមានឈ្មោះទី១-ឈ្មោះ ម៉ន រតនះ ភេទប្រុស មានមុខរបរសិស្ស ថ្នាក់ទី១២ ស្នាក់នៅផ្ទះលេខ១០G ផ្លូវលេខ២ សង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ,ទី២-ឈ្មោះ យ៉ាង ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស១១ ស្នាក់នៅផ្ទះលេខ៦៧ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ទី៣ឈ្មោះ គីម សុខនី ភេទប្រុស មុខរបរជាងធ្វើទ្បាន ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ១៤៦ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ ៧មករា ទី៤, ឈ្មោះ វណ្ណ កក្តដា ហៅតួ ភេទប្រុស មុខរបរកូន ជាងធ្វើឈើ ស្នាក់នៅផ្ទះ មិនចាំលេខ ច្បារអំពៅ ខណ្ឌច្បារអំពៅ ទី៥ឈ្មោះ ចាន់ មករ៉ា ហៅរត្ន័ ប្រុសអាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៩ សង្កាត់បឹងក្រពើ ខណ្ឌពោធិសែនជយ័ ទី៦, ឈ្មោះ រាម ភក្តី ហៅ ភក្រ្ត័ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅមិនពិតតាមផ្ទះហ្កេម ម្តុំឈូកទិព្វ ខណ្ឌទួលគោគ ទី៧, ឈ្មោះ ហ៊ុន គីមហេង ហៅហួត ភេទប្រុស អាយុ៥០ឆ្នាំ មានមុខ របរយោធា ង ៧០ឋានះអនុទោ ស្នាក់នៅផ្ទះ ជួល ផ្លូវលំសង្កាត់ស្វាយប៉ោក ខណ្ឌឬស្សីកែវ ទី៨, ឈ្មោះ ឆន រតនា ហៅបារាំង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលសង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ទី៩,ឈ្មោះ ហេង សុភាព ហៅម៉ី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្សទី១២ ស្នាក់ផ្ទះជួល ក្រុម៥ ភូមិ៥ សង្កាត់ អូឬស្សី៤ ខណ្ឌ៧មករា ទី១០ឈ្មោះ លីម ពីដូ ហៅដូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សទី១២ ស្នាក់នៅផ្ទះលេខ៨Z ផ្លូវ២៦៩ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក និងទី១១,ឈ្មោះ នី បូ ហៅយឿ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់តុហាងចិន (សាន់តុង)ស្នាក់នៅផ្ទះជួល ផ្លូវ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ
មន្រ្តីអ ហ បានឲ្យដឹងបន្តថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតបានរួមមាន ១ , អាវុធខ្លីម៉ាកK៥៤ ១ដើម លេខ១៩៥៦ បង់០១ គ្រាប់០៨០២ " អាវុធ ជរ័ ០១ដើម ម្សៅក្រាម ពណ៌ស ចំនួន០៦កញ្ចប់ ថ្នាំគ្រាប់ ផ្កាឈួក ០២គ្រាប់ ប្រដាប់ជក់ដប ០៣ដប ដែកកេះ០៤ ស្លាកលេខ ម៉ូតូដោះចេញលេខ ភ្នំពេញ 1BY-9009 ចំនួន០១ នឹងម៉ូតូ០៣ គឿងទៀតរួមមានទី១ "ម៉ាកFZ ពណ៌ក្រហមលេខ ភ្នំពេញ 1G-O1024 ទី២ " ម៉ាកSCOOPY ពណ៌ផ្កាឈួកលេខពាក់ស្លាកលេខ ភ្នំពេញ 1AS-7575 ទី៣ " ម៉ាកVIVA ពណ៌ក្រហម ស្លាក លេខ ភ្នំពេញ 1D-1861 ទួរស័ព្ទសរុប ០៦ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ ត្រូវកម្លាំងអ ហ ខណ្ឌដូនពេញ បញ្ជូនទៅកាន់ ទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល