CamNews

តារា 

ចៀវៃ ចាប់ផ្តើមល្បីឈ្មោះព្រោះកូនស្រី ជាថ្មីម្តងទៀត

កំសាន្ត ៖ កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធី​បង្ហាញ​គ្រឿង​អលង្ការ​ តារាស្រីវ័យ ៤១ ឆ្នាំ នាង Ruby Lin ពាក់​ខ្សែ ករ ធ្វើ​ពី​ត្បូង​ ​និងពាក់​ចិញ្ចៀន​ពេជ្រ​ទំហំ១២​ការ៉ាត់ ដែលសរុបមកតម្លៃប្រមាណជាជាង ១៣ លានដុល្លារឯណោះ ។ 

ភរិយាលោក Wallace Huo បានបន្តទៀតថា ខ្លួនធ្វើរបស់នេះឡើង ដើម្បីទុកឲ្យកូនស្រីបណ្តូលចិត្តតែម្នាក់របស់ខ្លួន ។ 

ក្រោយប្រកាសដំណឹងបែបនេះហើយ បានធ្វើឲ្យវេបសាយជាច្រើន បាននាំគ្នាចុះផ្សាយព្រោងព្រាតអំពីព័ត៌មានដ៏កក្រើកមួយនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា កូនស្រីរបស់លោក Wallace Huo និងនាង Ruby Lin គឺនៅមិនទាន់បានមួយខួបនៅឡើយទេ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Ruby Lin Wallace Huo