CamNews

កីឡាអន្តរជាតិ 

Ronaldo ឈ្នះពានកីឡាករ​ល្អបំផុត​ ឆ្នាំ២០១៦​ ប្រចាំ ​Globe Soccer Awards

(ក្រុងឌូបៃ)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្លឹប Real Madrid ត្រូវបានគេបោះឆ្នោតជាប់ជា កីឡាករលេងល្អបំផុត ក្នុងឆ្នាំ២០១៦ ប្រចាំស្ថាប័ន Globe Soccer Awards កាលពីម្សិលមិញនេះនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នេះបើយោងតាមសារព័ត៌មាន Marca។

ពិធីប្រកាសលទ្ធផលនេះដែរ ត្រូវបានថ្លែងដោយប្រធានក្លឹបស្តេចស Real Madrid នៃប្រទេសអេស្ប៉ាញដោយលោក Florentino Perez ដែលវាពិតជាស័ក្តិសមខ្លាំងណាស់សម្រាប់កូនក្រុមរបស់លោកដែលបានជួយឲ្យក្លឹបឈ្នះពានជើង UEFA Champions League ព្រមទាំងបានជួយឲ្យជម្រើសជាតិព័រទុយហ្គាល់របស់គេ ឈ្នះជើងឯកពានរង្វាន់ប្រចាំ ទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងថែមទៀតផង។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី៤ហើយ ដែលតារាឆ្នើម វ័យ៣១ឆ្នាំ Ronaldo ត្រូវបានគេបោះឆ្នោតជាប់ជាកីឡាករ Best Player of the Year បន្ទាប់ពីទើបតែឈ្នះ Ballon d’Or របស់ FIFA កាលពីពេលថ្មីៗកន្លងទៅដែរ វ៉ាដាច់គូប្រជែងមិត្តរួមក្រុម Gareth Bale, Messi, Griezmann, Vardy និង Higuain ជាដើម៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ronaldo