CamNews

ព័ត៌មានជាតិ 

ការពិតចឹងសោះ! បានជាបុរសម្នាក់សម្រេចចិត្តលោតសម្លាប់ខ្លួនពីជាន់ទី៥

ភ្នំពេញ ៖ បុរសម្នាក់ដែលបានលោតចេញពីបន្ទប់ទឹកជាន់ទី៥ របស់សកលវិទ្យាល័យកម្ពុជា សាខាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឲ្យ ស្លាប់មួយរំពេច នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានសមត្ថកិច្ចផ្នែកកោសល្យវិច័យអះអាងថា​ មូលហេតុមកពីញៀនថ្នាំ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានអះអាងថា ជនរងគ្រោះឈ្មោះ គ្រុយ ច័ន្ទដាឡែន អាយុ៣០ឆ្នាំ រស់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយក៏មិនមែនជានិស្សិតរៀននៅសកលវិទ្យាល័យកម្ពុជានេះទេ។




បើតាមលោកអធិការ ជនរងគ្រោះ ពេលនៅម៉ោងគេសម្រាក បានចូលទៅក្នុងសកលវិទ្យាល័យ ហើយឡើងតាមជណ្តើរយន្តទៅដល់ជាន់ទី៥ ក៏លោតចេញពីបន្ទប់ទឹក បណ្តាលឲ្យស្លាប់តែម្តង។

បន្ទាប់ពីធ្វើកោសល្យវិច័យហើយ សពជនរងគ្រោះត្រូវបានបញ្ជូន ទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕





Tags: Local news Social news