CamNews

តារា 

សោម ម៉ាល័ក្ខ ចូលរោងការ​លើកទី២​ ជាមួយ​អាណិកជនខ្មែរ​ រស់នៅ​អាមេរិក

ភ្នំពេញៈ អ្នកមេម៉ាយវ័យក្មេង រូបស្រស់ អ្នកនាង សោម ម៉ាល័ក្ខ នៅថ្ងៃនេះបាន សម្រេចចិត្ត ដឹកដៃគូដណ្តឹង ដែលជាអាណិកជនខ្មែរ រស់នៅលើទឹកដីអាម៉េរិក ចូលរោងការ តាមប្រពៃណី ក្រាបក្បាលដល់ កន្ទេល ដោយនៅក្នុង ពិធីមង្គលការនេះ គេសង្កេតឃើញ កូនក្រមុំ កូនកំលោះ មានទឹកមុខ ញញឹមញញែម រីកមុខដូចគ្រាប់ជីត្រូវទឹក ដែលសរបញ្ជាក់ឲ្យឃើញថា ពួកគេទាំងពីរនាក់ហាក់ ដូចជាមានភាពសប្បាយ រីករាយស្រឡាញ់គ្នា ដោយចិត្តស្មោះ ទៅវិញទៅមក មិនចាញ់គូស្វាមី របស់អ្នកសិល្បៈ ដទៃទៀតនោះទេ។

នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤នេះ សំឡេងភ្លេងការ បានលាន់ឮកងរំពងពេញ ក្នុងគេហដ្ឋានខាងស្រី នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកនាង សោម ម៉ាល័ក្ខ ។ នៅក្នុងពិធី មង្គលការនេះ គេសង្កេតមានវត្តមានភ្ញៀវ អញ្ជើញចូលរួម អបអរសាទរជូនពរជ័យ ដល់គូស្វាមី ភរិយាថ្មោងថ្មី នេះយ៉ាងច្រើនកុះករ ជាពិសេសក្នុងពិធីហែជំនូន កាលពីពេលព្រឹកមិញនេះ ។

នៅក្នុងនោះ គេសង្កេតឃើញ កូនក្រមុំរូបស្រស់សម្បុរស្រអែម អ្នកនាង សោម ម៉ាល័ក្ខ បង្ហាញស្នាមញញឹមបិទមាត់ មិនជិតក្រោយពី បានចូលរោងការ តាមប្រពៃណី ជាមួយស្វាមីបណ្តូលចិត្ត នៅថ្ងៃនេះ ។តាមរយៈកាយវិការនេះ បានបញ្ជាក់ឲ្យឃើញថា កូនក្រមុំរូបនេះ ដូចជាមានក្តីសុខ និងសុភមង្គល ក្នុងមង្គលការ លើកទី២នេះខ្លាំងណាស់ ។

សម្រាប់ពិធីមង្គលការ របស់តារាសម្តែងស្រី ល្បីឈ្មោះ ក្នុងរឿង “គ្រាប់ពេជ្រ” អ្នកនាង សោម ម៉ាល័ក្ខ និងស្វាមីជាអាណិកជន បានរៀបចំពិធី ពិសាភោជនាហារ នៅមជ្ឈមណ្ឌល មហាសន្និបាត កោះពេជ្រ អគារ L ដោយក្នុងគម្រោង នាងបានអញ្ជើញភ្ញៀវទាំង សិល្បៈ និងក្រៅសិល្បៈ ប្រមាណ៦០តុ ។ នៅក្នុងពិធីមង្គលការ នោះ ប្រហែលជាមិនសូវមាន វត្តមានភ្ញៀវ ខាងប្រុសច្រើនទេ ដោយសារតែស្វាមី របស់នាង គឺជាអាណិកជនខ្មែរ រស់នៅអាម៉េរិក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news