CamNews

កីឡា 

ប្រជាជាតិ ហ្វីលីពីន ស្រក់ទឹកភ្នែកថ្លែងលែងរួច ក្រោយពីលទ្ធផល ប៉ាក់គីអៅ បានចេញ

ព័ត៌មានកីឡា៖ ក្រោយពីសេចក្ដីសម្រេចបានចេញជាផ្លូវការថា អ្នកប្រដាល់វីរៈបុរស​ប្រចាំប្រទេស ហ្វីលីពីន ត្រូវ​ចាញ់ភ្លាម ប្រជាជាតិអ្នកគាំទ្រមួយចំនួនបានស្រក់ទឹកភ្នែក និងការបង្ហាញលទ្ធផលបែបនោះ ។ 

សេចក្ដីសម្រេចពីចៅក្រម ដែលមិនត្រូវបានយល់ស្រប ពីប្រិយមិត្ដគាំទ្រ ធ្វើឲ្យជនជាតិហ្វីលីពីន ស្រក់ទឹក​ភ្នែក​ ដោយមិនអាចហារស្ដីបានឡើយ ។ ប្រភពព័ត៌មានបានបន្ដទៀតថា មិនត្រឹមតែប្រិយមិត្ដចូលរួមប្រកួត​​នោះទេដែល មិនពេញចិត្ដនឹងការសម្រេចនេះ បើសូម្បីតែតាមបណ្ដាញផ្សព្វផ្សាយនានា ក៏ក្ដៅក្រហាយ​ និង ជេរ ថ្កោលទោសលើការសម្រេចនេះដែរ ។ ប៉ាក់គីអៅ ត្រូវបានគេមើលឃើញថា​ ខិតខំប្រឹងវាយសម្រុក ជា​ខ្លាំង ចាប់ផ្ដើមពីទឹកទី ១ រហូតចប់ទឹកទី ១២ ចំណែក Floyd វិញប្រើក្បាច់ដ៏ស្ទាត់ទំនាញរបស់ ខ្លួនគេចវេស ចាំវាយ​ឆ្មក់ ម្ដងៗប៉ុណ្ណោះ ។ 

ដូចគ្នានឹងអ្វីដែលបានលើកឡើងនេះផងដែរ ប៉ាក់គីអៅ ធ្លាប់បានចេញសេចក្ដីសថ្លែងការមួយមុនពេលនៃការប្រកួត ដោយបានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ចំពោះការប្រកួតនេះថា គាត់ពិតជាសប្បាយចិត្ដ​នឹងការសម្រេចចិត្ដរបស់ Floyd ដែលយល់ព្រមផ្ដល់ឱកាសឲ្យគាត់បានសាកល្បងថ្វីដៃ ហើយការសម្រេច​ចិត្ដនេះ គាត់នឹងធ្វើបានល្អប្រឈមនឹងការប្រកួតពេញលេញ​ ដោយមិនរត់គេចវេស​នោះឡើយ ។ ប៉ុន្ដែអ្វីដែលគាត់បានលើកឡើង គឺដូចការពិតជាដែលបានជួបមែន ។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ bleacherreport


Tags: boxing news Manny Pacquiao