CamNews

ភាពយន្ត 

Inferno ឬ នរក ចាប់បញ្ចាំងស្អែកនេះហើយ យាយពីថា អាថ៍កំបាំង ហួសពីការស្មាន (Trailer Inside)

ភាពយន្ត ៖ Inferno ឬ នរក ចាប់បញ្ចាំងស្អែកនេះហើយ គ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំ ពេញហើយអ្វីដែលរឹតតែពិសេសនោះគឺថា នឹងមានការបញ្ចាំងជាលក្ខណៈ 4DX ថែមទៀតផងនៅ ឯរោងភាពយន្តទំនើប ផ្សារទំនើប Aeon Mall ជាន់ទី ២ រាជធានីភ្នំពេញ។ 



ជាបេក្ខភាពរឿងដែលនិយាយពីដើមចង នៃវីរុសបំផ្លាញសុខាមាលភាពប្រជាជន ទូទាំងពិភពលោក តើការពិតនឹងទៅជាយ៉ាងណា ខណៈរាល់ចម្ងល់នឹងត្រូវស្រាយបំភ្លឺនៅចុងបញ្ចប់នៃរឿង ។ ខ្សែភាព យន្តទើបតែមកដល់ថ្មី Inferno ឬ នរក ជាប្រភេទខ្សែភាពយន្តបែប ព្រឺព្រួច អាថ៍កំបាំងនិងផ្សងព្រេង ហើយអ្វីរឹតតែអស្ចារ្យនោះគឺថា គឺជាការដោះប្រាស្នាដ៏ប្រទាក់ក្រឡាគ្នាផ្ទាល់តែម្តង ។ បន្ទាប់ពីភ្ញាក់ ដឹងខ្លួននៅក្នុងបន្ទប់មន្ទីរពេទ្យមួយកន្លែង នាទីក្រុង Florence ប្រទេសអ៊ីតាលី ជាមួយនឹងការបាត់ ការចងចាំពីអ្វីដែលបានកើតឡើងក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃចុងក្រោយនោះ សាស្រ្តាចារ្យ Robert Langdon រំពេចនោះ ស្រាប់តែបានដឹងថា លោកស្ថិតនៅក្នុងសភាពប្រឈមទៅវិញ ពោល ប្រឈម នឹងហានិភ័យខ្ពស់នៃការតាមប្រមាញ់ពីច្រើនភាគី ដូច្នេះ លោកតម្រូវឲ្យរត់គេចខ្លួន នៅជុំវិញបណ្តា ប្រទេសតំបន់អឹរ៉ុប រួចធ្វើការដោះប្រស្នា ស្តីពីវីរុសដ៏មានឥទ្ធិពលបំផុត ដែលអាចសម្លាប់មនុស្សជាតិ បានដោយងាយ។ ទីឋានដូចនរកនៅតែបន្តដំណើរផ្សងព្រេង របស់និមិត្តរូបវិទូមកពីសាកលវិទ្យាល័យហាវើដ Robert Langdon ភ្ញាក់ឡើងទាំងបាត់បង់ការចងចាំក្នុងមន្ទីរពេទ្យអ៊ីតាលីមួយកន្លែង គេបានចូលក្រុមជាមួយ Sienna Brooks ជាគ្រូពេទ្យដែលគេសង្ឃឹមថានឹងជួយឱ្យមានការចងចាំឡើងវិញ។ ជ្រាបកាន់តែច្បាស់ថាតើ ដំណើររឿង មានសភាពអាថ៍កំបាំងយ៉ាងណានោះ ថា តើចម្ងល់នឹងត្រូវស្រាយនៅវិនាទីណានោះ ចឹងទេ មានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា រឿង The Inferno ឬ នរក ដែលចាប់បញ្ចាំងស្អែកនេះហើយ គ្រប់រោងភាពយន្តទំនើប ក្នុងព្រះរាជាណា ចក្រកម្ពុជា ។ 


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។







Tags: Westec Movie Eddie The Eagle The Conjuring 2 Inferno